
យន្តហោះមួយគ្រឿងដឹកអ្នកដំណើរ៤៤នាក់ រួមទាំងបុគ្គលិកបម្រើយន្តហោះ៦នាក់ផ្សេងទៀតបានធ្លាក់ចុះភ្លាមៗ ចំពេលដែលកំពុងហោះហើរនៅឯអាកាសយានដ្ឋាន Wau នៃប្រទេស ស៊ូដង់ខាងត្បូង កាលពីយប់ថ្ងៃចន្ទ រហូតមកដល់ព្រឹកនេះកម្លាំងសង្គ្រោះបន្ទាន់បានរាយការណ៍ឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់៣៧នាក់រងរបួសធ្ងន់ កំពុងទទួលរងការព្យាបាលនៅមន្ទីរពេទ្យ ចំណែកក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកំពុងធ្វើប្រតិបត្តិការរុករកជនរងគ្រោះដទៃទៀតដែលជឿថាជាប់នៅខាងក្នុងគំនរបាត់បែកនោះ៕
គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ពុំមាននរណាម្នាក់ស្លាប់នោះឡើយ ហើយចំពោះមូលហេតុនៃការធ្លាក់វិញប៉ូលិសក៏មិនទាន់បញ្ជាក់ឲ្យដឹងផងដែរ ប៉ុន្តែគេបានសន្និដ្ឋានថា គ្រោះថ្នាក់នេះបណ្ដាលមកពីខ្វះការត្រួតពិនិត្យលើម៉ាស៊ីនមុនពេលហោះហើរ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន ecns៕
ផ្ដល់សិទ្ធិដោយ៖KQUBE