Sponsor

សារព័ត៌មាន​ (យុនហាប់)​ Yonhap ​របស់​ប្រទេស​ កូរ៉េខាងត្បូង ​ចុះផ្សាយ​ថា​ មេខ្លោង​ដឹកនាំ​ការ​ធ្វើឃាត​លោក​ គីម ជុងណាម ​ក្នុង​ប្រទេស ​ម៉ាឡេស៊ី​ គឺ​ជា​កូន​ប្រុស​អតីត​បេសកជន​ជាន់ខ្ពស់​ កូរ៉េខាងជើង​ ប្រចាំ​ប្រទេស​ វៀតណាម ​ឈ្មោះ​ រី ជី យ៉ុង ​(Ri Ji Hyon)​ អាយុ ​៣៣​ ឆ្នាំ ។​ យុនហាប់​ បញ្ជាក់​ថា​ លោក​ រី ​រស់​នៅ​ក្នុង​ប្រទេស​ វៀតណាម​ រយៈ​ពេល ​១០​ ឆ្នាំ​ ចេះ​និយាយ​ភាសា​ វៀតណាម​ បាន​ច្បាស់​ និង​បាន​​បញ្ចុះ​បញ្ចូល​ស្ត្រី​ជនជាតិ ​វៀតណាម ​ឈ្មោះ​ ទួន ធីហុង​ (Doan Thi Huong)​ ដើម្បី​ឲ្យ​សហការ​ជាមួយ​ស្ត្រី​ជនជាតិ​ ឥណ្ឌូណេស៊ី ​ឈ្មោះ​ ស៊ីទី អាយ៉ាស់​ (Siti Aisyah) ។

​ ឈ្មោះ​ រី ជី យ៉ុង ​មាន​តួនាទី​ជា​​មន្ត្រី​ការទូត​ស្ថិត​ក្រោម​ការ​ហាត់រៀន​ក្នុង​ស្ថានទូត​ កូរ៉េខាងជើង ​ប្រចាំ​ប្រទេស​ វៀតណាម​ ចាប់​ពី​ឆ្នាំ​ ២០០៩ ។​ ប៉ូលិស​ ម៉ាឡេស៊ី ​បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ កូរ៉េខាងជើង​ ៨​ នាក់​ផ្សេងទៀត ​ជា​ជន​សង្ស័យ​ដែល​អាជ្ញាធរ​ត្រូវ​ការ​សួរ​ចម្លើយ​ ក្នុង​នោះ​មួយ​ចំនួន​កំពុង​លាក់​ខ្លួន​ក្នុង​ស្ថានទូត​ កូរ៉េ​ខាងជើង​ ប្រចាំ​ទីក្រុង​ កូឡាឡាំពួរ ។ ​ប៉ូលិស​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​បន្ទាន់​មួយ ​ដែល​ជា​លិខិត​មាន​យុត្តាធិការ​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​ជនជាតិ​ កូរ៉េ​ខាង​ជើង​ ៤​ នាក់​ ក្នុង​ប្រទេស​ ម៉ាឡេស៊ី ។​

កាលពី​សប្ដាហ៍​មុន​ប៉ូលិស​របស់​ប្រទេស​ ម៉ាឡេស៊ី ​បញ្ជាក់​ថា ​នឹង​មាន​ការ​​ចាប់ខ្លួន​មនុស្ស​ច្រើន​ថែមទៀត​ក្នុង​ករណី​ឃាតកម្ម​លោក​ គីម ជុងណាម ។​ ប៉ូលិស ​ម៉ាឡេស៊ី ​បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ កូរ៉េខាងជើង​ 8​ រូប​ ដែល​​ត្រូវ​នាំ​ខ្លួន​ទៅ​សាក​សួរ​ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លោក​ គីម ជុងណាម ​ក្នុង​នោះ​មួយ​ចំនួន​កំពុង​លាក់ខ្លួន​ក្នុង​ស្ថានទូត​ កូរ៉េខាងជើង​ ប្រចាំ​ទីក្រុង ​កូឡាឡាំពួរ ។​ ​

ប្រភពៈ​ thestar

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor