Sponsor
រថយន្ត​ដឹក​មនុស្ស​ទៅ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ ជា​អកុសល​ក្រឡាប់​ស្លាប់និង​របួស​ជាច្រើន​នាក់​

ខេត្តព្រះសីហនុ៖ យ៉ាង​ហោចណាស់ក៏​មាន​មនុស្សម្នាក់បានស្លាប់និង១០នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិក្មេងវត្ត ឃុំជេីងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីម៉ោងជាង០៥ល្ងាចថ្ងៃ២២មិនា២០១៧ យោងតាមសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះជាពលរដ្ឋរស់នៅភូមិពងទឹកឃុំស្តេចគង់ស្រុកទូកមាសខេត្តកំពត ធ្វេីដំណេីររួមគ្នាតាមរថយន្តកូរ៉េ២តោនកន្លះមួយគ្រឿង ដេីម្បីទៅចូលរួមមង្គលការនៅខេត្តកោះកុង។ជនរងគ្រោះដែលស្លាប់ឈ្មោះជួន ផុនអាយុ៦៨ឆ្នាំ ក្រៅពីនេះមានមនុស្សប្រុស ស្រីក្មេងចាស់ចំនួន១០នាក់រងរបួសធ្ងន់និងស្រាល៕ រាយការណ៍(បឋម)ដោយ៖ (អ៊ង​ នី​)

រូបភាព
រូបភាព

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor