Sponsor

ការជួយសង្គ្រោះស្រ្តីក្រីក្រសម្រាលកូននៅតំបន់ដាច់ស្រយាលក្នុងខេត្តរតន:គីរី៖ នៅម៉ោងប្រមាណ៥ទៀបភ្លឺនៅថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០១៧​ មានករណីស្ត្រីម្នាក់ឈឺពោះសំរាលកូននៅក្នុងចំការស្វាយចន្ទី​ ជាប្រជាពលរដ្ឋក្រីក្រដោយមកធ្វើដំណើរមករកមូលដ្ឋានសុខាភិបាល​មិនទាន់​ ក៏បានសំរាលកូននៅក្នុងចំការនោះ​។

​ បន្ទាប់ពីបានទទួលពត៍មាននេះភ្លាម​ លោក​ប្រធានមន្ទីរពេទ្យបង្អែកបរកែវបានបញ្ជូនឆ្មបនិងរថយន្តទៅជួយធ្វេីអន្តរាគមន៍ដេីម្បីសង្រ្គោះនិងបញ្ជូនស្ត្រីនិងទារក​ ទៅថែទាំនៅក្នុងមន្ទីរពេទ្យបង្អែកបរកែវ។​ ស្ថានភាពស្ត្រីនិងទារកមានសុខភាពល្អធម្មតា​ ហើយកំពុងស្ថិតនៅក្រោមការថែទាំដោយយកចិត្តទុកដាក់ពីមន្រ្តី សុខាភិបាល។​

ស្រ្តីនេះរស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតន:គីរីចំងាយពីចំការនោះមកមន្ទីរពេទ្យបង្អែក​ ប្រហែល៣៦គីឡូម៉ែត្រ​ ហើយអ្នកបេីករថយន្តទៅជួយសង្រ្គោះ​ គឺលោកប្រធានមន្ទីរពេទ្យបង្អែកផ្ទាល់តែម្តង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ម៉ម​ ប៊ុនហេង សូមសំដែងនូវការកោតសរសេីរដល់ទង្វើជួយសង្រ្គោះ​បានទាន់ពេលវេលា ទឹកចិត្តមនុស្សធ៌មប្រកបដោយក្រមសីលធ៌មវិជ្ជាជីវ:ពិតប្រាកដរបស់មន្រ្តីសុខាភិបាលដែល បានបំពេញតួនាទីជាគ្រូពេទ្យល្អនេះ។​

សូមជូនពរដល់ស្ត្រីនិងទារកដែលបានប្រសូត្រដោយសុវត្ថិភាពហើយនេះ​ មានសុខភាពល្អនិងជួបតែសំណាងល្អជានិច្ច។​ សូមលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់បន្តនៅភារកិច្ចក្នុងការជួយសង្រ្គោះនេះនៅទូទាំងប្រទេស។ សូមកត់សម្គាល់ថា​ នេះមិនមែនជាលើកទី១ទេ​ ដែលមន្ត្រីសុខាភិបាលបានជួយដល់ស្ត្រីសម្រាលកូននៅតាមផ្លូវក្តីឫក្រោមដើមឈើក្តី​ ដែលបានអនុវត្តភារកិច្ចជួយសង្រ្គោះបែបនេះជូនដល់ស្ត្រីក្រីក្រទូទៅ​ ហើយនឹងបន្តការជួយនេះនៅគ្រប់ទីកន្លែង​ ប្រសិនបើមានព័ត៌មានទាន់ពេលមកមូលដ្ឋានសុខាភិបាលសាធារណ:។

ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តរតន:គីរី។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor