Sponsor

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីភុល ភស្តា​ អធិការនគរបាល​ក្រុងព្រះសីហនុ បាន​អោយដឹង​ថា នៅយប់មិញនេះ វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧នេះ នៅចំណុចកន្ទុយនាគឆ្នេរម៉ូតែលសុខា មានអំពើហិង្សា​មួយកើតឡើងដោយមាននារីទំនើងបានណាត់វ៉ៃគ្នានៅទីនោះ បណ្តាលឲ្យ នារីម្នាក់រងរបួសធ្ងន់រហូតដល់សន្លប់បញ្ជូនមកបន្ទីរពេទ្យ។

យោងតាមលោកភុល ភស្តាអធិការក្រុងបានបញ្ជាក់ថា៖ ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាន​នគរបាលក្រុង បានធ្វើអន្តរាគមន៍ ចាប់ខ្លួនបានជនសង្ស័យ៣នាក់ ៖

ទី១-ឈ្មោះអ៊ំុ សុផានិត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះជួលក្រុមទី៤១ ភូមិ១ សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ(ជាអ្នកដៃដល់)។

ទី២-ឈ្មោះធារ៉ា ចិន្តា​ ភេទស្រីអាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយឈ្មោះ អ៊ំុ សុផានិត ជាសហចារីរួមជាមួយរួមដៃជនសង្ស័យ ។ ទី៣-ឈ្មោះ ឈុន ប្រុស ភេទប៉េដេ អាយុ18ឆ្នាំ មុខរបរលក់គ្រឿងអនុស្សាវរីយ៏តាមមាត់សមុទ្រ បច្ចុប្បន្នរស់នៅក្រុមទី២៦ ភូមិ៤សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ ជាសហចារីបានចូលរួមធ្វើសកម្មភាព។ រីឯភាគីម្ខាងទៀតឈ្មោះ មីុ ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង​ រស់នៅក្រុមទី៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រង​របួសចំក្បាលពីក្រោយ ៣កន្លែងធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

លោកអធិការបានបញ្ជាក់បន្ថែមថា ៖ គូជម្លោះនេះសុទ្ធតែជើងខ្លាំងរៀងៗខ្លួន ជាងពាក់​កណ្តាលអធ្រាត្រ មិនចូលដេកពួន,ដោយ​ផ្តើមចេញពីការនិយាយដើមនិយាយចុងគ្នា ឈ្មោះស្រីនិច និង គ្នីគ្នា បានទិញស្រាបៀរមកផឹកចាំមុន នៅសួនច្បារកន្ទុយនាគ ហើយទូរស័ព្ទហៅឈ្មោះ អ៊ំុ សុ​ផានិ​ត មកវ៉ៃគ្នានៅទីនោះ។

ពេលម្ខាងទៀតជិះម៉ូតូហួស ឈ្មោះស្រីនិចបានស្រែកហៅ ពេលចុះពីម៉ូតូស្ទុះ វ៉ៃគ្នាតែម្តង មួយទល់នឹងមួយ តែឈ្មោះអ៊ំុសុ​ផានិ​ត យកកូនសោរម៉ូតូធ្វើជាអាវុធចាក់ក្បាលស្រីនិច បណ្តាលឲ្យរបួសធ្ងន់រហូតដល់សន្លប់តែម្ដង៕ ដោយ៖ (អ៊ង​ នី​)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor