Sponsor

ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកម្លាំងអាវុធហត្ថខេត្តពោធិ៍សាតយោងតាមការស៊ើបអង្គេតជាក់ស្តែងរបស់សមត្ថកិច្ចខេត្តបាត់ដំបងបានដាក់កម្លាំងសម្ងាត់ធ្វើស៊ើបអង្កេតអស់រយះពេលជិតមួយសប្តាហ៍ដើម្បីស៊ើបអង្កេតរកមុខសញាច្បាស់លាស់និងឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់។

លោក វ៉ាង ពិសិទ្ទិ នាយការិយាល័យព្រហ្មទណ្ធនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមបទបញ្ជាផ្ទាល់ពីលោកមេបញ្ជាកងរាជអាវុធហត្ថខេត្តនិងឆ្លងយោបល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងបានចុះធ្វើស៊ើបអង្កេតជិតមួយសប្តាហ៍ទើបឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់នៅវេលាម៉ោង១៩.២០នាទីថ្ងៃទី១៨ មីនា២០១៧នូវជនសង្ស័យម្នាក់ ឈ្មោះ សង រ៉ាវី ភេទប្រុសអាយុប្រមាណជាង៣០ឆ្នាំ និងដក់ហូតបានវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ទម្ងន់២៥.៧០gs ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ។ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរចម្លើយជនសង្ស័យខាងលើបានឆ្លើយសារភាពថាគ្រឿងញៀនដែលខ្លួនបានមកនេះគឺឈ្មោះ ហូយ រិត ហៅ ណូកមានទីលំនៅ ចំណុចស្ទឹងតូច ភូមិស្ទឹកាត់ សង្កេតរលាភ ក្រុង/ខេត្តពោធិ៍សាត ឲ្យយកទៅលក់ឲ្យអ្នកកុម៉ង់ទិញនៅកន្លែងខាងលើ ។

លោក ពិសិទ្ធិ បានបន្តទៀតថា នៅវេលាម៉ោង១១.៣០នាទី ថ្ងៃទី១៩ មីនា ២០១៧ កម្លាំងសហការចុះធ្វើការស៊ើបអង្កេតជាក់ស្តែង១ករណីទៀតស្ថិតនៅភូមិពោធិ៍តាកួយ សង្កាតរលកស ក្រុង/ខេត្តពោធិ៍សាតបានរកឃើញ ឈ្មោះ ឆេង សុខលី ភេទប្រុសអាយុប្រមាណជាង២៥ ឆ្នាំ ព្រមទាំងរថយន្ត១គ្រឿងម៉ាកcamry ពណ៍ខ្មៅ ពាក់ស្លាកលេខ pp 2D4537 បន្ទាប់ពីត្រូវកម្លាំងសមត្ថកិច្ចធ្វើការព័ន្ធចាប់ជនសង្ស័យខាងលើបានធ្វើការបំផ្លាញ់វត្ថុតាងប្រភេទថ្នាំញៀនអស់មួយចំនួនធំបន្ទាប់មកសមត្ថកិចធ្វើការឆេកឆេរវត្ថុតាងសេសសល់រួមមាន ប្រាក់ខ្មែរចំនួន ៤,១៨៥,៥០០រៀល និង៤០$ប្រាក់បាតចំនួន ៤១០បាត ទូរស័ព្ទដៃ៥គ្រឿង សៀវភៅបញ្ជី១ក្បាល ម៉ាស៊ិនផ្ទុកទិន្ធ័យកាំរ៉ាសុវត្ថិភាព១គ្រឿង ។ ថ្នាំញៀនដែលរឹបអូសក្នុងករណីនេះរួមមានម៉ាទឹកកកឬ(មេតំហ្វេតាមិន)ចំនួនសរុប៥កញ្ចប់ ទម្ងន់ ៩៥.៧៨ gs ។

ជនសង្ស័យនិងវត្ថុងតាងត្រូវសមត្ថកិច្កងរាជអាវុធហត្ថខេត្តបាត់ដំបងរៀបចំសំណំឯកសារទៅតាមផ្លូវច្បាប់ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ-ឥទ្ទិពល

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor