
ខេត្តតាកែវ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពីក្មេងប្រុស ស្រី ចំនួន៤នាក់បាននាំគ្នា ទៅលេងក្បែរស្រះទឹក ហើយបណ្តាលឲ្យ លង់ទឹកស្លាប់ទាំង (៤នាក់) តែម្តង ហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិតាមួង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថាក្មេងប្រុស ស្រី ចំនួន៤នាក់ដែលបានលង់ទឹកស្លាប់នោះទី១-ឈ្មោះសុខ សុផានិត ភេទប្រុស អាយុ៤ឆ្នាំ ទី២-ឈ្មោះសុខ សាប ភេទប្រុស អាយុ៤ឆ្នាំ ទី៣-ឈ្មោះសុខ ហេង ភេទប្រុស អាយុ៤ឆ្នាំ នឹងទី៤-ឈ្មោះរឿន ស្រីយ៉ា ភេទស្រី អាយុ៣ឆ្នាំ ទាំង៤នាក់នេះរស់នៅភូមិឃុំកើតហេតុខាងលើ។
បន្ទាប់ពីសមត្ថកិច្ចនឹងប្រជាពលរដ្ឋ បានធ្វើការស្រង់រួច ក៌បានប្រគល់សពទាំង៤នាក់នេះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ឪពុក ម្តាយ គ្រប់រូប គួរណាស់តែមើលកូនឲ្យបានល្អ កុំបណ្តោយកូនឲ្យដើរអញ្ចឹង ដល់ពេលមានបញ្ហាកើតឡើង តើអ្នកណាទទួលខុសត្រូវ ទុក្ខសោកនឹងធ្លាក់មកលើអ្នក ដោយការធ្វេសប្រហែស របស់ឪពុក ម្តាយ៕ ដោយ សុខន

ផ្ដល់សិទ្ធិដោយ៖VD7News