Sponsor
Pisey

រដ្ឋបាល​អវកាស​ និង​អាកាសចរ​ជាតិ​ ហៅ​កាត់​ថា​ NASA​ ដែល​ជា​ភ្នាក់ងារ​វិទ្យាសាស្ត្រ​ សហរដ្ឋ​អាមេរិក​ ឲ្យ​ដឹង​ថា ​ផ្កាយ​ព្រះ​ (Asteroid)​ គ្រោះ​មួយ​មាន​ទំហំ ​៤០០​ ម៉ែត្រ​ បាន​ហោះ​ហើរ​ឆ្លង​កាត់​លំហ​អាកាស​ចម្ងាយ​មួយ​លាន​៨​សែន​គីឡូម៉ែត្រ​ពី​​ផែនដី​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ។​ 

វីដេអូ​នៃ​ការ​ហោះហើរ​របស់​ផ្កាយ​ព្រះ​គ្រោះ​ ថត​បាន​ដោយ​តេឡេស្កុប​​ Slooh ​ដែល​ជា​តេឡេស្កុប​ថត​រូបភាព​ក្នុង​ចក្រវាឡ​ របស់​វិទ្យាស្ថាន​អវកាស​វិទ្យា​ ដំឡើង​នៅ​លើ​កោះ ​Canary ​របស់​ប្រទេស ​អេស្ប៉ាញ ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ទ្វីប​អាហ្វ្រិក ។​ ក្នុង​ឆ្នាំ​ ២០១៤​ ធ្លាប់​មាន​ផ្កាយ​ព្រះ​គ្រោះ​មួយ​ដែល​តូច​ជាង​នេះ​ ហោះ​ហើរ​ឆ្លង​កាត់​លំហ​អាកាស​ក្នុង​ចម្ងាយ​ប្រមាណ​មួយ​លាន​៦​សែន​គីឡូម៉ែត្រ​ពី​ផែន​ដី​ ប៉ុន្តែ​ផ្កាយ​ព្រោះ​គ្រោះ​កាល​ពី​ថ្ងៃ​ពុធ​ មាន​ទំហំ​ធំ​ ហើយ​ស្ថិត​នៅ​ជិត​ផែន​ដី​មួយ​លាន​៨​សែន​គីឡូម៉ែត្រ ។​

ផ្កាយ​ព្រោះ​គ្រោះ​គឺ​ជា​ដុំ​ថ្ម​ហោះ​ហើរ​ក្នុង​ចក្កវាឡ​ ភាគច្រើន​មាន​ទទឹង​ចាប់​ពី​ ៦០០ ​ទៅ ​១៤០០ ​ម៉ែត្រ​ គឺ​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​ឡើយ​ ប៉ុន្តែ​ភ្នាក់ងារ​សង្កេត​លំហ​អាកាស​អាច​មើល​ឃើញ​ផ្កាយ​ព្រះ​គ្រោះ​ទាំង​នោះ​តាមរយៈ​តេឡេស្កុប​ ដូច​ជា​ផ្កាយ​ព្រះ​គ្រោះ ​J025 ​ដែល​ហោះហើរ​ក្នុង​លំហ​អាកាស​ចម្ងាយ​ជិត​ពីរ​លាន​គីឡូម៉ែត្រ​ពី​ផែនដី​កាល​ពី​ថ្ងៃ​ពុធ​ជាដើម ។​ រយៈពេល​យ៉ាងតិច​ ៥០០​ ឆ្នាំ​ទៅ​មុខ​ទៀត​នឹង​គ្មាន​​ផ្កាយ​ព្រះ​គ្រោះ​ដែល​ហោះ​ហើរ​ជិត​​ផែន​ដី​ដូច្នេះ​ទៀត​ឡើយ ។​ 

ប្រភពៈ​ reuters​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor