Sponsor
Pisey

បន្ទាប់​ពី​អាជ្ញាកណ្ដាល​បាន​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត ​​ប្រធាន​បច្ចេកទេស​ក្លឹប​​​ Barcelona លោក Roberto Fernandez បាន​បង្ហាញ​ក្ដី​រីករាយ ​ដែល​ក្លឹប​របស់​ខ្លួន​ទទួល​ជ័យជម្នះ​ក្នុង​កីឡដ្ឋាន​ Estadio Santiago Bernabeu និង​ក៏​បាន​និយាយ​ជំរុញ​ឲ្យ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ ​ពិនិត្យ​ឡើង​វិញ​នូវ​កាយ​វិការ​ប្រតិកម្ម​របស់​ Sergio Ramos ពេល​ដែល​ទទួល​កាត់​ក្រហម​ដេញ​ចេញ​ពី​ការ​ប្រកួត។

អតីត​កីឡាករ​វ័យ​៥៤​ឆ្នាំ​បាន​សន្និដ្ឋាន​ថា​ ប្រតិកម្ម​របស់​ប្រធាន​ក្រុម ​Real Madrid ជា​កំហុស​ប្រហាក់ប្រហែល​​ទៅ​នឹង​កំហុស​របស់ ​Neymar ត្រូវ​បាន​ជាប់​បម្រាម​៣​ប្រកួត​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន។

រូបភាព

“ Ramos ទទួល​បាន​កាត​ក្រហម​ ពិត​ជា​សាក​សម ​​ហើយ​ Casemiro គួរ​តែ​ទទួល​កាត​ក្រហម​ដេញ​ចេញ​កាល​ពី​វគ្គ​ទី​មួយ​ផង​ដែរ។ ខ្ញុំ​មិន​ដឹង​ថា​នរណា​ជា​គោល​ដៅ​នៃ​​ប្រតិកម្ម​​របស់​ Ramos នោះ​ទេ​​អ្នក​(​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ) គួរ​តែ​ទៅ​សួរ​គាត់​។"​ ប្រធាន​បច្ចេកទេស​បាល់ទាត់​ខាង​លើ ​និយាយ​ទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍​​ Movistar Partidazo ។

“ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ​គួរ​តែ​ចាត់​ចែង​ពិនិត្យ​ និង​ស៊ើប​អង្កេត​លើ​ស្ថានភាព​នេះ" Roberto Fernandez ។

Ramos បាន​ឈូស​ជើង ​Messi ឲ្យ​ដួល​ហើយ​អាជ្ញាកណ្ដាល ​សម្រេច​ពិន័យ​កាត​ក្រហម​តែ​ម្ដង។​ ពេល​ដែល​ទទួល​កាត់​ក្រហម​ហើយ​ រូប​គេ​បាន​ដើរ​ចេញ​ជា​មួយ​នឹង​កាយ​វិការ​មួយ​ចំនួន​ ទៅ​កីឡាករ​ឬ​នរណា​ម្នាក់​​តែ​កាយ​វិការ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​សំដៅ​ទៅ​លើ​ Gerrard Pigue៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor