មានរឿងដ៏គួរឲ្យអស់សំណើចមួយបានកើតឡើងទៅលើលោកយាយម្នាក់ ដែលជាអ្នកមកទស្សនាសួនសត្វ John Ball Zoo ក្នុងរដ្ឋ Michigan នៃសហរដ្ឋអាមេរិក។ លោកយាយម្នាក់ដែលជាជនរងគ្រោះ ត្រូវបានសត្វស្វាឪមួយក្បាល យកលាមករបស់វាគុបចំកណ្តាលផ្ទៃមុខរបស់លោកយាយមួយទំហឹងតែម្តង។
តាមរយៈវីដេអូយើងអាចឃើញថាមានសត្វស្វាឪមួយក្បាលបានបង្ហាញពីការសប្បាយរបស់វាដោយលោតចុះឡើងៗ ក្រោយមកសត្វស្វាឪនេះក៏បានយកដុំលាមកនៅក្នុងដៃរបស់វាគប់ទៅលើអ្នកកំពុងតែមើលវាជាច្រើននាក់។ ក្នុងចំណោមមនុស្សជាច្រើនដែលកំពុងតែសើចនឹងអ្វីដែលសត្វស្វាឪបានធ្វើ ប៉ុន្តែមានលោកយាយម្នាក់កំពុងតែធ្វើមុខមិនសូវសប្បាយចិត្តដោយសារតែត្រូវដុំលាមករបស់សត្វស្វាឪគប់ចំកណ្តាលមុខរបស់លោកយាយ មើលទៅពិតជាគួរឲ្យអាណិតណាស់។
សូមទស្សនាវីដេអូនេះខាងក្រោម:
Source: mid-day
