Sponsor
Pisey

យោងតាមបណ្តាញសារព័ត៌មាន Pentagon បានឲ្យដឹងថា កូរ៉េខាងជើងបានធ្វើតេស្តបាញ់សាកល្បងមីសីុលរបស់ខ្លួនជាថ្មីម្តងទៀត ប៉ុន្តែលទ្ធផងត្រូវបានបរាជ័យខុសបច្ចេកទេស ជាលើកទីពីរ។ ការបាញ់សាកល្បងនេះត្រូវបានប្រព្រឹត្តិឡើងប៉ុន្មានម៉ោងក្រោយពីប្រទេសមួយនេះ បានប្រកាស់ពីស្ថានភាពសង្គ្រាមនុយក្លេអ៊ែរអាចនឹងកើតមាន បន្ទាប់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងបានធ្វើសមប្រយុទ្ធជាមួយគ្នា។

- រូបថត: @EPA
- រូបថត: @AFP/Getty Images

តាមការឲ្យដឹងពីមន្ត្រីអាមេរិកម្នាក់បាននិយាយថា មីសីុលរបស់កូរ៉េខាងជើងគឺបានផ្ទុះភ្លាមៗបន្ទាប់ពីហោះចេញពីដីបានបន្តិច ធ្វើឲ្យខូចគម្រោងតែគ្រោងទុកថាចង់បាញ់ទៅដល់សមុទ្ររបស់ប្រទេសជប៉ុនដែលគេស្គាល់ថាជា សមុទ្រខាងជើង។ ការបាញ់មីសីុលជាថ្មីនេះគឺធ្វើឡើងនៅចម្ងាយ ៣៥ គីឡូ ពីប្រលានយន្តហោះ Pukchange នេះបើតាមការឲ្យដឹងពីបណ្តាញព័ត៌មាន CNN។

រដ្ឋាភិបាលអាមេរិកបានប្រាប់បណ្តាញព័ត៌មាន REUTERS ថា:

ការបាញ់សាកល្បងមីសីុលរបស់កូរ៉េខាងជើងបានបរាជ័យជាលើកទី ២ មែន។ គ្រាប់មីសីុលនោះមានឈ្មោះថា KN-17 ជាប្រភេទមីសីុលប៉ាឡេស្ទីករយៈចម្ងាយមធ្យម ត្រូវបានបាញ់សាកល្បងកាលពីព្រឹកថ្ងៃសៅរ៌។ មីសីុលបានបាញ់ហោះប៉ុន្មានប្រហែលជា ៣ នាទី បានកំពស់ ៧០ គីឡូម៉ែត្រពីដី ស្រាប់តែផ្ទូះភ្លាមៗ ហើយនេះគឺជាការបរាជ័យទីពីររបស់កូរ៉េខាងជើង។
- រូបថត: @REUTERS
- រូបថត: @AP
- រូបថត: @REUTERS

យ៉ាងណាក្តីនៅមិនទាន់មានការបញ្ជាក់ពីរដ្ឋាភិបាលកូរ៉េខាងជើង អំពីការបរាជ័យនេះទេ ប៉ុន្តែវាប្រហែលជាការអាម៉ាស់មួយសម្រាប់មេដឹកនាំផ្តាច់ការលោក គីម ជុងអ៊ុន ផងដែរ។ ចំណែកប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រតិកម្មថា កូរ៉េខាងជើងបានសម្ថែងការមិនគោរពបំណងរបស់ចិន ដែលចង់ឲ្យខ្លួនបញ្ឃប់កម្មវីធីបាញ់សាកល្បងមីសីុល។

- រូបថត: Twitter - @realDonaldTrump
- រូបថត: @AFP/Getty Images
- រូបថត: @EPA

ការធ្វើសមប្រយុទ្ធទ្រង់ទ្រាយធំរបស់កូរ៉េខាងជើង៖

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor