Sponsor
Pisey

ប្រទេស ​ចិន ​បាន​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​ សហរដ្ឋ​អាមេរិក ​ថា ​ទីក្រុង ​ប៉េកាំង ​បាន​ព្រមាន​ដល់​ប្រទេស ​កូរ៉េខាងជើង​ រួចហើយ​ថា ​ប្រទេស ​ចិន​ នឹង​ដាក់​ទណ្ឌ​កម្ម​ឯក​តោ​ភាគី​ប្រឆាំង​ប្រទេស​ កូរ៉េខាងជើង​ ប្រសិនបើ​ប្រទេស​នេះ ​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​ម្ដង​ទៀត ។​

នេះ​គឺ​ជា​ការ​ប្ដេជ្ញា​ដ៏​កម្រ​របស់​ប្រទេស ​ចិន​ ដែល​អះអាង​ថា​នឹង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ​ក្នុង​ពេល​ដែល​ភាព​តាន​តឹង​កើន​ឡើង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​នៅ​លើ​ឧបទ្វីប​កូរ៉េ​ រវាង​​ទីក្រុង​ វ៉ាស៊ីនតោន​ និង​ទីក្រុង ​ព្យុងយ៉ាង​ ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ​និង​មីស៊ីល ។​ រដ្ឋមន្ត្រី​ការបរទេស​ អាមេរិក ​លោក ​រ៉េក ថឺលីសឹន ​និយាយ​ថា​ ប្រទេស​ ចិន​ បាន​ជំរុញ​ដល់​ កូរ៉េខាងជើង​ កុំ​ឲ្យ​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​បន្ថែម​ទៀត ។​

លោក​ ថឺលីសឹន ​មិន​បាន​បញ្ជាក់​ថា ​តើ​ប្រទេស​ចិន​បា​ន​ព្រមាន​ដល់​ប្រទេស ​កូរ៉េខាងជើង​ នៅ​ពេលណា​ឡើយ ​ប៉ុន្តែ​លោក​នឹង​ធ្វើ​ជា​ប្រធាន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ជា​ពេល​ដែល​លោក​នឹង​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ចាំ​បាច់​ដែល​ត្រូវ​អនុវត្ត​ទណ្ឌកម្ម​ដែល​បាន​ដាក់​ទៅ​លើ​ប្រទេស ​កូរ៉េខាងជើង ។​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor