ខេត្តត្បូងឃ្មុំ ៖ មានករណីរន្ទះបាញ់មួយ ធ្វើឲ្យបុរសម្នាក់ ដែលកំពុងធ្វើស្រែ ស្លាប់នៅនិងកន្លែង កាលពីវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចវាលស្រែខាងត្បូងភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពប្រាប់ថា ខណៈពេលមេឃខ្មៅហើយភ្លៀងខ្លាំង ជនរងគ្រោះបានយកស្រូវ ទៅព្រួសនៅកណ្តាលស្រែ ហើយក៏ត្រូវបានរន្ទះបាញ់ស្លាប់តែម្ដង។ សពរងគ្រោះឈ្មោះថន ថុន ភេទប្រុស អាយុ៥៦ឆ្នាំ មានប្រពន្ធឈ្មោះ ស៊ីម ផា អាយុ៥៣ឆ្នាំ និងចំនួន៤នាក់។
ករណីគ្រោះថ្នាក់នេះ ធ្វើឲ្យអ្នកធ្វើស្រែនៅក្បែរនោះ ភយ័ខ្លាចយ៉ាងខ្លាំង ហើយក៏បានយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ឆវ័ន្ន




