Sponsor
Pisey

សិល្បៈ ៖ កាល​ពី​ថ្ងៃ​ទី​១៨​ មេសា​ នេះ​ផលិតកម្ម​ ថោន ​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ CD​ Vol 109 មាន​ចំនួន​១០​បទ​ ដែល​ជា​ការ​បក​ស្រាយ​ពី​លោក​ ម៉ៅ ហាជី ​តែ​ម្នាក់​ឯង​។ ជា​ពិសេស​ទៀត​នោះ​បទ​ចម្រៀង​មួយ​វ៉ុល​នេះ​ គឺ​ជា​ស្នាដៃ​និពន្ធ​ពី​អ្នក​និពន្ធ​ល្បី​ឈ្មោះ​នៅ ថោន ​ដូច​ជា​លោក​ យឹម តាស្រង់​, លី វណ្ណារិន​, ជួន សុជា,​ និង​លោក​ សោម ដូរ៉េ​ ហើយ​ក៏​ជា​ការ​និពន្ធ​បទ​ភ្លេង​ពី​លោក​ ដាភ្លេង ​ផង​ដែរ​។

លោក ​អ៊ិន រិទ្ធីចិត្រ​ អ្នក​គ្រប់គ្រង​ការ​ផលិត​នៅ​ផលិតកម្ម​ ថោន ​បាន​ប្រាប់​ថា​ បទ​ចម្រៀង​ទាំង​១០​បទ​របស់​លោក​ ម៉ៅ ហាជី​ គឺ​ ថោន ​បាន​រៀបចំ​ធ្វើ​ឡើយ​ច្រើន​ខែ​មក​ហើយ​ បទ​ទាំង​នេះ​គឺ​ជា​ទំនុក​ច្រៀង​ និង​បទ​ភ្លេង​និពន្ធ​ថ្មី​របស់​អ្នក​និពន្ធ​ឆ្នើម​៤​រូប​ និង​អ្នក​ភ្លេង​ដ៏​ជំនាញ​ម្នាក់​ប្រចាំ​ផលិតកម្ម​ ថោន ​ដោយ​ពួក​គាត់​បាន​រួម​គ្នា​និពន្ធ​យ៉ាង​សម្រិតសម្រាំង​ ដើម្បី​ឲ្យ​លោក​ ម៉ៅ ហាជី ​ច្រៀង​តែ​ម្នាក់​ឯង​ ។

អ្នក​គ្រប់គ្រង​រូប​នេះ​បន្ត​ថា​ មូលហេតុ​ដែល​ ថោន​ រៀបចំ​លោក​ ម៉ៅ ​ហាជី​ ច្រៀង​មួយ​វ៉ុល​ម្នាក់​ឯង​ដូច្នេះ ​គឺ​មក​ពី​បាន​ឃើញ​ប្រជាប្រិយភាព​លោក​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពីសំណាក់​ទស្សនិកជន​ ។ ចំណុច​នេះ​គួបផ្សំ​លោក​រាង​ស្ងប់ស្ងាត់​មួយ​រយៈពេល​ ខណៈ​ដែល​មាន​បញ្ហា​ចាស់ៗ​មួយ​ចំនួន​ផង​នោះ​ទេ ​ថោន​ ទម្លាក់​បទ​ឲ្យ​លោក​មួយ​វ៉ុល​ ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​លោក​ឡើង​វិញ​។

លោក​ អ៊ិន រិទ្ធីចិត្រ ​បន្ត​ថា ​សម្រាប់ ​CD Vol 109 គឺ ​ថោន​ បាន​ចេញ​លក់​តាំង​ពី​មុន​ចូល​ឆ្នាំ​មក​ម្ល៉េះ ​តែ​ទើប​ចេញ​នៅ​លើ ​page Official Town Production ​កាល​ពី​ថ្ងៃ​ទី​១៨​ទេ​ ហើយ​សម្រាប់​ MV​ វ៉ុល​ពិសេស​នេះ​ក៏​គ្រោង​ចេញ​នៅ​ពេល​ឆាប់ៗ​នេះ​ដែរ​ ព្រោះ​ពេល​នេះ​ថត​បាន​ប្រមាណ​ជា​៤០​ភាគរយ​ហើយ​៕

បទចម្រៀងសម្រាប់លោកហាជី
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor