
សិល្បៈ ៖ ថ្មីៗនេះតារាចម្រៀងលោក សាន ផានិត ត្រូវបានកម្មវិធីតន្ត្រីរបស់ស្ថានីយទូរទស្សន៍ CTNអញ្ជើញលោកឡើងបកស្រាយបទចម្រៀងពីបទ។ តែក្រោយពីច្រៀងចប់លោក សាន ផានិត ក៏បានស្វាគមន៍ និងសំណេះសំណាលជាមួយពិធីករលោក អ៊ឹង រដ្ឋា និងពិធីការិនីអ្នកនាង យុគ ចិន្តា នូវរឿងរ៉ាវអតីតកាលជាច្រើន។
ក្នុងកិច្ចសន្ទនានោះក្រៅពីអ្នកទាំងបីក៏បានលើកមកនិយាយរឿង យុគ ចិន្តា ជាអតីតកូនសិស្សភាសាអង់គ្លេសលោក សាន ផានិត ហើយនោះតារាចម្រៀងរូបនេះក៏បានគាស់កកាយរឿងជាច្រើនទៀតក្នុងពេលទៅបង្រៀន យុគ ចិន្តា នៅវេលាម៉ោង៤ទៀបភ្លឺ ស្ដាប់ហើយព្រឺសម្បុរគីង្គក់តែម្ដង៕
