
ទីប្រឹក្សាសន្តិសុខជាតិនៅសេតវិមាន HR McMaster បានទម្លាក់កំហុសនៃការប្រើប្រាស់អាវុធគីមីនៅប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សជិត១០០នាក់ ទៅអោយ ប្រទេសរុស្ស៊ីជាអ្នកទទួលខុសត្រូវ ។
HR McMaster បានអោយដឹងថា ប្រធានាធិបតីស៊ីរី បាសា អាល់ អាសាត ជាអ្នកអនុវត្ត តាមរុស្ស៊ី នឹងត្រូវតែប្រឈមមុខលើឆាកអន្តរជាតិ ចំពោះការទម្លាក់គ្រាប់បែកគីមីសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ជិត១០០នាក់ ។
ចំណែកលោក Rex Tillersonរដ្ឋមន្ត្រីការបរទេសអាមេរិក បានអោយដឹងថា នេះមិនមែនជាលើកដំបូងទេ សម្រាប់ប្រទេសរុស្ស៊ីនិងស៊ីរី ដែលបានប្រើប្រាស់អាវុធគីមីសម្លាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន ៕