
យោងតាមគណនីហ្វេសប៊ុក ល្បង យ៉ាន បានបង្ហោះព័ត៌មានមួយកាលពីព្រឹកមិញទាក់ទងនឹង បុរសលក់ម៉ាំម្នាក់ជាប់អន្ទាក់ប៉ូលិសព្រោះតែចាប់រំលោភក្មេងស្រីដែលជាអនិតិជន ។

គណនីហ្វេសប៊ុកខាងលើក៍បានបន្ថែមទៀតថា បុរសម្នាក់នេះធ្លាប់លក់ម៉ាំល្ហុងដ៍ល្បីប្រចាំខេត្តស្វាយរៀង ដែលអតិថិជននិយមចូលចិត្ត ឥឡូវចូលសំរាន្តក្នុងគុកធំហើយ ដោយសារជនសង្ស័យឈ្មោះ ផន ចំរើនអាយុ២៤ឆ្នាំរូបនេះ បានល្បួងក្មេងស្រីអាយុ១៣ឆ្នាំ៨ខែ យកមកធ្វើប្អូនធម៌ ហើយនាំទៅផឹកស៊ីជាមួយរហូតដល់យប់ជ្រៅទើបជនសង្ស័យរូបនេះសុំផ្ទះបងប្អូនដេកនៅទីនោះរហូតដល់ម៉ោង១១.៥០នាទីទើបចាប់រំលោភតែម្ដង រហូតបានសម្រេចដល់ទៅ២ដង។

