
ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៩មេសា២០១៧ម្សិលមិញនេះ សមត្ថកិច្ចនគបាលស្រុកភ្នំព្រឹកបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណីលួចដោយមានស្ថានទម្ងន់ ដោយប្រើអាវុធ (កាំបិតបុ័ងតោ) កើតហេតុ នៅថ្ងៃទី០៦.០៤.២០១៧ វេលាម៉ោង២៤៖០០នាទី ស្ថិតក្នុងភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ គង់ វឿន ភេទប្រុស អាយុ២៨ឆ្នាំ បានចូលទៅលួចលុយជនរងគ្រោះឈ្មោះ ជីម ចាន់ណា ភេទស្រី អាយុ៣៤ឆ្នាំ ពេលកំពុងដេកលក់ លើអង្រឹងក្នុងផ្ទះ ដោយមិនបានចាក់សោរក្នុងផ្ទះ នៅពេលជនសង្ស័យចេញមកវិញ បានដើរទាក់ខ្សែអង្រឹង ជនរងគ្រោះក៏ភ្ញាក់ និងស្រែកអោយគេជួយ ជនសង្ស័យក៏យកកាំបិតបុ័ងតោ កាប់ក្បាលនិងភ្ជង់ក ជនរងគ្រោះកុំអោយស្រែក គាត់ក៏រើបំរាស់ រហុូតដល់មុតក និងរបួសដៃរបស់គាត់ ចំណែកជនល្មើសបានរត់ចេញពីផ្ទះគាត់បាត់ទៅសម្ភារៈដែលជនរងគ្រោះបាត់បង់រួមមាន ៖
ទី១.ប្រាក់ខ្មែរចំនួន ១.៥០០.០០០៛ (មួយលានប្រាំសេែនរៀល)ទី២.ខ្សែកផ្លាកទីន ០១ខ្សែទម្ងន់២ជីទី៣.ផ្លាកដៃផ្លាកទីន ០១ខ្សែទម្ងន់៣ជិទី៤.ក្រវិញផ្លាកទីន០១គូ ទម្ងន់ ០១ជី។
ករណីនេះសមត្ថកិច្ចយើង កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងដើម្បីផ្តន្ទាទោតាមច្បាប់៕ ដោយ៖ (ឥទ្ធិពល)


