Sponsor
Pisey

ទាហាន​រដ្ឋាភិបាល ​ហ្វីលីពីន ​បើក​ការ​ប្រយុទ្ធ​គ្នា​មួយ​ជាមួយ​នឹង​ជីវពល​ អាប៊ូសាយ៉ាហ្វ ​នៅ​លើ​កោះ​ បូហ៊ុល​ ភាគ​កណ្ដាល​ប្រទេស​ ចម្ងាយ​ ៤០០​ គីឡូម៉ែត្រ​ពី​ទីក្រុង ​ម៉ានីល ​ក្រោយ​ពី​ទាហាន​ប្រទះ​ឃើញ​ទូក​របស់​ក្រុម​ជីវពល​ ៣​ គ្រឿង ​មាន​សមាជិក​ ១០​ នាក់ ។​ ការ​ប្រយុទ្ធ​គ្នា​នោះ​បណ្ដាល​ឲ្យ​ទាហាន​រដ្ឋាភិបាល​ស្លាប់​ ៤​ នាក់​ និង​ជីវពល​អាប៊ូសាយ៉ាហ្វ​ស្លាប់​ ៥​ នាក់ ។​

អាប៊ូសាយ៉ាហ្វ ​គឺ​ជា​ក្រុម​ជីវពល​បះបោរ​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងត្បូង​ប្រទេស ​ហ្វីលីពីន​ មាន​ទំនាក់​ទំនង​ជិត​ស្និត​ជា​មួយ​ក្រុម​អាល់កៃដា​នៅ​មជ្ឈិមបូព៌ា​ និង​បាន​ប្ដេជ្ញា​ចង​សម្ពន្ធភាព​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ ល្បីល្បាញ​ខាង​ចាប់​ជំរិត​ដើម្បី​ទារ​ប្រាក់​លួស​ខ្លួន ​និង​បាន​កាត់​ក្បាល​ចំណាប់​ខ្លាំង​ប្រសិន​បើ​មិន​ព្រម​បង់​ប្រាក់​លួស​ខ្លួន ។​ វរសេនីយ៍ឯក​​ និង​ជា​អ្នក​នាំ​ពាក្យ​កងទ័ព​ ហ្វីលីពីន​ បញ្ជាក់​ថា​ ការ​ប្រយុទ្ធ​គ្នា​កើតឡើង​នៅ​ពេល​ដែល​ទាហាន​រដ្ឋាភិបាល​ឡោមព័ទ្ធ​ក្រុម ​អាប៊ូសាយ៉ាហ្វ ​ក្នុង​ទីប្រជុំជន​នៃ​កោះ​ បូហ៊ុល​ ហើយ​ក្រុម​ជីវពល​ព្យាយាម​បំបែក​ការ​ឡោមព័ទ្ធ​នោះ ។​ 

ទោះ​ជា​ក្រុម​នេះ​មាន​សមាជិក​តិច​ ប៉ុន្តែ​ពួកគេ​​មាន​បណ្ដាញ​ច្រើន​នៅ​ទូទាំង​ប្រទេស ​ទទួល​បា​ន​ហិរញ្ញវត្ថុ​តាមរយៈ​ការ​រត់​ពន្ធ​អាវុធ ​និង​លាង​លុយ​ក្រខ្វក់​ ហើយ​ក្រុម​នេះ​កំពុង​បង្កើត​ភ្នាក់ងារ​ភេរវកម្ម​នៅ​ភាគ​កណ្ដាល​ប្រទេស ​ហ្វីលីពីន​ មាន​មេខ្លោង​ឈ្មោះ​ អាល់ហាបស៊ី មីសាយ៉ា ​(Alhabsi Misaya)​ ។​ 

ឆ្នាំ ២០០៤​ ក្រុម​ អាប៊ូសាយ៉ាហ្វ​ បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​នាវា​ចម្លង​មួយ​គ្រឿង​សម្លាប់​មនុស្ស​ជាង​ ១០០​ នាក់ ​នៅ​ក្បែរ​ជ្រោយ​ទីក្រុង ​ម៉ានីល ​ដែល​ជា​ការ​វាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស ​ហ្វីលីពីន​ ធ្វើ​ឡើង​ដោយ​ក្រុម​ឧទ្ទាម ។​

ប្រភពៈ​ nytimes​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor