Sponsor
Pisey

ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ Robert​ Lewandowski​ របស់​ Bayern​ Munich​ អាច​នឹង​មិន​បាន​ជួយ​ក្រុម​លេង​ទល់​នឹង​ Real​ Madrid​ ក្នុង​វគ្គ​៨​ក្រុម​ Champions​ League​ ក្រោយ​មាន​បញ្ហា​របួស​ស្មា​។

Lewandowski​ បាន​រង​របួស​ស្មា​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ពេល​ប្រកួត​ឈ្នះ​ Borussia​ Dortmund​ ៤-១​ កាល​ពី​ថ្ងៃ​សៅ​កន្លង​មក​។ យ៉ាងណាមិញ​ បន្ទាប់​ពី​មាន​បញ្ហា​របួស​ស្មា​រួច​មក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​រូប​នេះ​ត្រូវ​បាន​ចូល​ហ្វឹកហាត់​ជា​ធម្មតា​ ប៉ុន្តែ​មិន​អាច​ហាត់​ខ្លាំង​ពេញ​ម៉ោង​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ​ គ្រូ​បង្វឹក​លោក​ Carlo​ Ancelotti​ នៅ​តែ​ជឿជាក់​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូប​នេះ​នឹង​ជា​សះស្បើយ​អាច​លេង​ក្នុង​ជំនួប​ជើង​ទី​១​ទល់​នឹង​ Real​ Madrid​ នៅ​ថ្ងៃ​ទី​១៣​ខាង​មុខ​នេះ​បាន​៕ ប្រភព៖ ​ Marca

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor