Sponsor
Pisey

រាជធានី​ភ្នំពេញ​៖​ ​ ឯកឧត្ដម​ ប៉ា សុជាតិ​វង្ស ​កាល​ពី​ល្ងាច​ថ្ងៃទី​​២៥​​ ខែ​​មេសា ឆ្នាំ​២​០​១​៧ ​ម្សិលមិញ​នេះ​ បាន​ចេញ​​សារ​បំភ្លឺ​មួយ​ពាក់​ព័ន្ធ​រឿង​ការ​សាង​សង់​​ស្ពាន​ថ្មើរ​ជើង​​ជម្ពូវន្ត​​​​បន្ទាប់​ពី​មាន​ផ្ទុះ​ការ​​រិះ​គន់​ឡើង​វិញ​​កាន់តែ​ចាស់​ដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​មិត្ត​អ្នក​លេង​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​ ក្រោយ​ពេល​មាន​ក្មេង​ប្រុស​សិស្ស​សាលា​ជម្ពូវន្ត​ត្រូវ​ម៉ូតូ​បុក​បណ្ដាល​ឲ្យ​សន្លប់​កាល​ពី​ព្រឹក​ថ្ងៃ​២៤ខែ​មេសា​កន្លង​ទៅ​។

យោង​តាម​សំណេរ​ដែល​បង្ហោះ​លើ​គណនី​ហ្វេស​ប៊ុក​ផ្លូវការ​របស់​​អភិបាល​រាជធានី​​ភ្នំពេញ​ បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា៖​ "​កម្រាល​បេតុង​សង​ខាង​ផ្លូវ​ជា​ច្រក​ចូល​ចំណត​ និង​ចូល​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ មិនមែន​ផ្លូវ​សម្រាប់​យានយន្ត​ធ្វើ​ដំណើរ​ទេ​!​​​ក្នុង​ខណៈ​ពេល​នេះ​ ​ការដ្ឋាន​កំពុង​ដំណើរ​ការ​សាងសង់​ ដែល​ចំពោះ​មុខ​នឹង​តម្លើង​ស្លាក​សញ្ញា ​គូស​គំនូស​ចរាចរ​ ភ្លើងស្តុប ដើម្បី​រៀប​ចំ​សុវត្ថិភាព​និង​លំហូរ​ចរាចរ​អោយ​បាន​ល្អ​ប្រសើរ"

បើ​ទោះបីជា​មាន​បកស្រាយ​ពី​​អភិបាល​រាជធានី​ដោយ​ភ្ជាប់​ជាមួយ​រូបថត​សំណង់​ស្ពាន​និង​គម្រោង​ប្លង់​ជា​ដើមក្តី​​ ក៏​ប្រជាពលរដ្ឋ​​មួយ​ចំនួន​ហាក់​នៅ​តែ​មិន​ពេញ​ចិត្ត​ ហើយ​ថែម​ទាំង​លើកឡើង​ថា​ ធ្វើ​ខុស​គេ​ខុស​ឯង​ ដែល​កត្តា​នេះ​ហាក់​មិន​អាច​ធានា​សុវត្ថិភាព​ជូន​អ្នក​ថ្មើរ​ជើង​ ពិសេស​សិស្ស​សាលា​ដែល​បាន​ដើរ​ឆ្លង​បាន​។

សូម​បញ្ជាក់​ផង​ដែរ​ថា​​ នៅ​​​ថ្ងៃទី​២៤ មេសា​ ប្រមាណ​ជា​ម៉ោង​១០​ព្រឹក ​មុន​ពេល​​​កើត​ហេតុ​ ឯកឧត្ដម​ ប៉ា សុជាតិ​វង្ស​​​ក៏បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​​ស្ពាន​អាកាស​ថ្មើរ​ជើង​និង​ចិញ្ចើម​ផ្លូវ​ ដើម្បី​រៀប​​ចំ​ឲ្យ​មាន​ការ​កែ​លម្អ​​និង​សម្រួល​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​បន្ថែម​ផងដែរ​​ ​ប៉ុន្តែ​ក្រោយ​មក​នៅ​ម៉ោង​១១​ព្រឹក​ដែល​ជា​ពេល​​សិស្ស​សាលា​ពី​រៀន​នោះ​ ក៏​ស្រាប់​តែ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​កើត​ឡើង​ បណ្ដាល​ឲ្យ​កុមារា​ម្នាក់​សន្លប់ រួច​​ក៏​​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ៕​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor