Sponsor
Pisey

បរទេស: ក្មេងដ៏គួរឲ្យស្រលាញ់ម្នាក់បានកំពុងតែល្បីខ្លាំង ក្រោយពីវីដេអូរបស់គេត្រូវបានមហាជនជាច្រើនបានមើលឃើញ ហើយវីដេអូនេះក៏អាចជាគំរូមួយសម្រាប់មនុស្សនៅលើពិភពលោកមួយនេះកាន់តែមានចិត្តមេត្តា និងចេះស្រលាញ់គ្នា។

ក្មេងស្រីដែរស្រលាញ់កូនឆ្កែនេះ - រូបថត: @Pear Video

យោងតាមបណ្តាញវីដេអូ Liveleak បានឲ្យដឹងថា មានក្មេងស្រីចិនថ្ពាល់ក្រហមអាយុ ៤ឆ្នាំម្នាក់ កំពុងតែដើរទៅសាលា ស្រាប់តែបានប្រទះឃើញកូនឆ្កែកម្សត់មួយកំពុងតែវង្វេងនៅតាមផ្លូវ ក្មេងម្នាក់នេះក៏បានរើសវាយកមកដាក់ក្នុងកាតាបស្ពាយរួចបន្តដំណើរទៅសាលាទៀត។ ទៅដល់ក្នុងថ្នាក់ ក្មេងម្នាក់នេះបានលាក់កូនឆ្កែនៅក្នុងកាតាប ដើម្បីកុំឲ្យអ្នកគ្រូគេដឹង ប៉ុន្តែកូនឆ្កែបានយំ និងព្រូសធ្វើឲ្យលឺទៅអ្នកគ្រូរបស់គេ។

ក្មេងស្រីដែរស្រលាញ់កូនឆ្កែនេះ - រូបថត: @Pear Video

អ្នកគ្រូរបស់គេបានបញ្ជូនគេទៅទីចាត់ការ ដូច្នេះកូនក្មេងម្នាក់នេះភ័យខ្លាំងណាស់ដោយសារតែគិតថាអ្នកគ្រូគេនឹងយកកូនឆ្កែនេះទៅបោះបង់ចោល។ កូនក្មេងនេះ និងប្អូនស្រីភ្លោះរបស់គេបានយំ អង្វរ និងប្រាប់អ្នកគ្រូគេម្តងហើយម្តងទៀតថា:

កុំយកវាទៅចោលអី វាអត់ខាំទេ កុំយកវាទៅបោះចោលអី ខ្ញុំសុំអង្វរ! ខ្ញុំសុំអង្វរ!
ក្មេងស្រីយំខ្លាចអ្នកគ្រូយកឆ្កែទៅបោះចោល - រូបថត: @Pear Video

សាលាបានអញ្ជើញអាណាព្យាបាលក្មេងទាំងពីរ ហើយបានសម្រេចទទួលចិញ្ចឹមឆ្កែកម្សត់នេះ។ ក្មេងទាំងពីរសប្បាយចិត្តណាស់ ពួកគេបានអោយស្ករគ្រាប់ និងអាហារថ្ងៃត្រង់របស់គេទាំងអស់ឲ្យកូនឆ្កែមួយនេះហូបទៀតផង។

ទស្សនាវីដេអូខាងក្រោមនេះ:

Source: liveleak

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor