Sponsor
Pisey

ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍ពីខេត្តពោធិ៍សាត់បានអោយដឹងថា មន្រ្តីអាវុធហត្ថម្នាក់ឈ្មោះ សឹង្ហ ផល្លី កាន់បេសកកម្មអាវុធហត្ថខេត្តពោធិ៍សាត់របស់លោក ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ផ្ទុះអាវុធត្រូវក្មេងប្រុសម្នាក់ចំនួន២គ្រាប់រងរបួសធ្ងន់ដោយសារ លោក សោម ឬទ្ធី បញ្ជាកម្លាំងខុសបច្ចេកទេសពាក់ព័ន្ធនិងសេដ្ឋកិច្ច ប្រភពបន្តថា លោក សោម ឬទ្ធី មានតួរនាទីជានាយរងសង្កាត់រដ្ឋបាលជលផលស្រុកបាកាន និងមុខងារមួយទៀតគ្រប់គ្រងកន្លែងអភិរក្សជលផលដីរនាតជាបណ្ណោះអាសន្នផងនោះ បានដឹកនាំកម្លាំងក្រោមឱវ៉ាត សហការជាមួយកងកម្លាំងប្រដាប់អាវុធបានផ្ទុះអាវុធមួយប្រាវបណ្ដាកឲ្យក្មេងអាយុ ១៦ឆ្នាំម្នាក់ត្រូវគ្រាប់រងរបួសយ៉ាងធ្ងន់ធ្ងរ និងខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ប៉ុន្តែការផ្ទុះអាវុធខាងលើបើតាមប្រភពបង្ហើបថាហាក់បីដូចជាមានអាថ៌កំបាំង​ខ្លាំងណាស់ ព្រោះការផ្ទុះអាវុធនេះត្រូវបានគេសង្ស័យថាភាគីជនរងគ្រោះក្នុងករណីខាងលើមិនបានបង់លុយអោយ ទើបមានការផ្ទុះអាវុធបែបនេះ។

ករណីនេះត្រូវបានគេល័ក្ខលៀមចំណែកខាងជនរងរបួសខាងលើក៏មិនហ៊ានចោទក្រុមសមត្តកិច្ចថាជាអ្នកបង្កដែរដោយយល់ថាខ្លួនជាអ្នកល្មើសដែរ។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង ១០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅកណ្ដាលបឹងទន្លេសាប ក្នុងតំបន់អភិរក្សជលផលដីរនាត ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានរាយការណ៍ពីតំបន់បឹងទន្លេសាបបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះថា ក្មេងប្រុសជំទង់រងរបួស(ត្រូវគ្រាប់)ឈ្មោះ រើន រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែកក្បាលតោល ស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានរាយការណ៍ខាងលើបន្តទៀតថា ក្មេងប្រុសរងរបួស(ត្រូវគ្រាប់)ចំនួន ២កន្លែង កដៃឆ្វេងធ្លាយ និងមួយកន្លែងទៀត បញ្ឆិតថ្ពល់ខាងស្តាំ(ធ្ងន់) បញ្ជូនទៅព្យាលនៅមន្ទីរពេទ្យឯខេត្តសៀមរាប ខណៈដែលក្មេងរងរបួសរួមដំណើរជាមួយឪពុករបស់ខ្លួនដោយកាណូត ប៉ុន្តែគេមិនដឹងថាក្មេងរងរបួសរួមទាំងឪពុកប្រព្រិត្តអ្វីនោះទេ ដែលពួកគាត់ចូលទៅតំបន់អភិរក្សដែលត្រូវបានគេហាមឃាត់ទាំងយប់នោះ ទើបជួបបញ្ហាផ្ទុះអាវុធបណ្ដាលឲ្យរងរបួសត្រូវគ្រាប់ទាំងមនុស្សរួមទាំងខូចកាណូតបែបនេះ។

ប្រភពព័ត៌មានរាយការណ៍ដដែលបន្តទៀតថា ករណីផ្ទុះអាវុធច្រើនគ្រាប់បណ្ដាលឲ្យមានមនុស្សរងរបួស និងខូចខាតមធ្យោបាយធ្វើដំណើរខាងលើ អាចនិយាយបានថា ក្នុងករណីបង្រ្កាបបទល្មើសនេសាទ ព្រោះតំបន់នោះជាកន្លែងអភិរក្សជលផល ការបព្ជាារដោយមន្រ្តីជំនាញរដ្ឋបាលជលផល មានលោក សោម ឬទ្ធី តួរនាទីជានាយរងសង្កាត់រដ្ឋបាលជលផលស្រុកបាកានគឺធ្វើឡើងដោយមានការឃុបឃិតរវាងលោកសោម ឬរឹទ្ធី នាយរងផ្នែករដ្ឋបាលជលផលស្រុកបាកាននិងលោក ឡាយ វិទូ នាយរងកងរាជអាវុធហត្ថមខេត្តក្នុងការច្បាមនិងប្រម៉ូលសេដ្ឋកិច្ច៕ ដោយ៖(រី ភារិទ្ធិ)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor