
លើសហើយពូ!!! ចាស់ហើយមិនព្រមចាស់ នៅកើតក្តីប្រចណ្ឌទៀត
ខេត្តតាកែវ ៖ បុរសវ័យចំណាស់ម្នាក់ បានកើតរោគចិត្ត(ប្រចណ្ឌ) ប្រពន្ធបានផឹកថ្នាំពុលសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង០៥និង៥០នាទី ល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្តីរុន ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។
ជនរងគ្រោះឈ្មោះវ៉ា ឆាក ភេទប្រុសអាយុ៦៥ឆ្នាំ មុខរបរធ្វើស្រែ សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ បើតាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុប្តីរបស់គាត់បានទាស់ពាក្យសម្តី ជាមួយគាត់ជាប្រពន្ធ ដែលតែងតែប្រចណ្ឌគាត់ ទៅអ្នកផ្សេងជានិច្ច ស្ត្រីដដែលបានបន្តទៀតថាបន្ទាប់ពីទាស់ពាក្យសម្តី ជាមួយគាត់ហើយប្តីរបស់គាត់ បានទៅលួចសម្ងំនៅក្នុងផ្ទះ ដោយមិនដឹងផឹកថ្នាំពុល ពីពេលណានោះទេ ហើយរូបគាត់ក៌មិននឹកស្មានថា ប្តីរបស់គាត់គិតខ្លីបែបនេះសោះ លុះដល់ពេលគាត់ ចូលទៅមើលស្រាប់តែឃើញ បែកពពុះមាត់ទៅហើយ។
ក្រោយពេលកើតហេតុក្រុមគ្រួសារ ក៌បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែកខេត្តតាកែវ តែជាអកុសលជនរងគ្រោះ ក៌បានស្លាប់នៅឯមន្ទីរពេទ្យ៕ ដោយ សុខន

