Sponsor
Pisey

ស្ពាន​ឆ្លងកាត់​ដៃ​សមុទ្រ​របស់​ ចិន​ មាន​ចម្ងាយ​រហូត​ដល់​ ៥៥​ គីឡូម៉ែត្រ​

ស្ពាន​ឆ្លងកាត់​ទីក្រុង​ ហុងកុង​ ចូហៃ​ នៃ​ខេត្ត ​ក្វាងទុង ​និង​ទីក្រុង​ ម៉ាកាវ ​មាន​ចម្ងាយ ​៥៥​ គីឡូម៉ែត្រ ​ចូល​ដល់​ដំណាក់​កាល​សំខាន់​នៃ​គម្រោង​ទ្រង់ទ្រាយ​ធំ​របស់​ប្រទេស ​ចិន​ ក្នុង​បំណង​ភ្ជាប់​ទីក្រុង​ទាំង​ ៣​ តាមរយៈ​មហាវិថី ​ផ្លូវ​ក្រោម​ដី​ និង​ស្ពាន​តែ​មួយ ​ហើយ​គម្រោង​នេះ​នឹង​ចប់​សព្វ​គ្រប់​ត្រឹម​ចុង​ឆ្នាំ​ ២០១៧ ។​

ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ត​ភ្ជាប់​ទីក្រុង​ទាំង​ ៣​ គឺ​ផ្លូវ​ក្រោម​ដី​ភ្ជាប់​ទីក្រុង​ ចូហៃ ​ជា​មួយ​នឹង​ស្ពាន​ឆ្លងកាត់​ដៃ​សមុទ្រ ។​ គម្រោង​ទ្រង់ទ្រាយ​ធំ​នេះ​ ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ច្រើន​បែប​ ដោយ​វិស្វករ​និយាយ​ថា ​នេះ​គឺ​ជា​ផ្លូវ​ក្រោម​ដី​ដែល​ពិបាក​សាងសង់​បំផុត​លើ​ពិភព​លោក ។​ បច្ចេកវិទ្យា​មួយ​ក្នុង​ចំណោម​បច្ចេកវិទ្យា​សំខាន់​ៗ​ជាច្រើន​គឺ ​ការ​ជីក​រោង​ជម្រៅ​ ២២៥​ ម៉ែត្រ​ សម្រាប់​ផ្នែក​មួយ​នៃ​ផ្លូវ​ក្រោម​ដី​ ដើម្បី​ការពារ​កុំ​ឲ្យ​ជ្រាប​ទឹក​ពី​ស្រទាប់​ដី​ខ្សាច់​ដែល​សម្បូរ​ទឹក ។​

Construction of the Hong Kong-Zhuhai-Macau Bridge. File Photo: GovHK

វិស្វករ​បាន​សាងសង់​សំណង់​ក្រោម​ដី​មួយ​ មាន​បំពង់​ពិសេស​ចំនួន​ ៣៦​ មាន​មុខកាត់​ជិត​ពីរ​ម៉ែត្រ​ និង​មាន​​ប្រវែង​ ២២៥​ ម៉ែត្រ​ ដែល​មាន​តួនាទី​ធ្វើ​ឲ្យ​ដី​កក​រឹង​ ទើប​វិស្វករ​អាច​ធ្វើការ​ជីក​ដី​បាន ។​ នៅ​ពេល​សាងសង់​រួចរាល់ ​ការ​ធ្វើ​ដំណើរ​នឹង​ឆាប់​រហ័ស​ជាង​មុន​មួយ​ម៉ោង​ ៣០​ នាទី ​​ចន្លោះ​ពី​ទីក្រុង​ ចូហៃ​ ទៅ​ ហុងកុង ​ដែល​កន្លងមក​ត្រូវ​ប្រើ​ពេល​ ៣​ ម៉ោង ។​ 

Construction of the Hong Kong-Zhuhai-Macau Bridge. File Photo: GovHK
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor