Sponsor
Pisey

ខេត្តកំពង់ធំ  ៖ ខ្យល់​កន្ត្រាក់​លាយឡំ​និង​ភ្លៀងរលឹមស្រិចៗ ស្រាប់​តែមាន​រន្ទះបាញ់ ឆក់យក​ជីវិត​បុរស​វ័យ​ចំណាស់​ម្នាក់ ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម កាលពី​វេលា​ម៉ោង 2និង15នាទី​រសៀល ថ្ងៃទី22 ខែមេសា ​ឆ្នាំ2017 នៅ​ចំណុច​វាលវែង​ត្បូង ភូមិ​ត្រពាំង​ជ្រៃ ប្រមាណ​មួយ​គីឡូ​ម៉ែត ស្ថិតក្នុង​ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះ​ឈ្មោះ យ៉ាន់ ផាត ភេទ​ប្រុស អាយុ 51ឆ្នាំ មាន​ប្រពន្ធ​និង​កូន​ពីរ​នាក់ រស់នៅ​ភូមិ​ឃុំ​កើត​ខាងលើ។ ប្រពន្ធ​ជនរងគ្រោះ​បានឱ្យ​ថា មុនពេល​កើតហេតុ ប្តី​គាត់​បាន​យក​គោ​ទៅ​ឃ្វាល ខាងត្បូង​ភូមិ  ជា​រៀងរាល់ថ្ងៃ លុះដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់​តែមាន​រន្ទះបាញ់​ឥត​មេត្តា បាន​ឆក់យក​អាយុជីវិត​ប្តី​គាត់។

ក្រោយ​កើតហេតុ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប​ល្ល័​ង្គ បាន​ចុះទៅ​កោ​ល​ស្យ​វិ​ច្ច័​យ ឃើញថា​សព​ពិតជា​ស្លាប់​ដោយ​រន្ទះបាញ់​មែន រួច​ក៏​ប្រគល់​សព​ឲ្យ​ប្រ​ព្ធ​កូន រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ ដោយ អ៊ុង សំអាត

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor