Sponsor
Pisey

ទាក់ទិន​ទៅ​នឹង​អាជ្ញាធរ​កូរ៉េខាងជើង​បាន​ចាប់​ឃុំ​ខ្លួន​ពល​រដ្ឋ​អាមេរិក​ម្នាក់​ ដែល​ជា​បុគ្គលិក​ផ្ដល់​ជំនួយ​ ចំ​ពេល​រូប​គេ​កំពុង​ធ្វើ​ដំណើរ​ចាក់​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ Sunan ទីក្រុង​ព្យុង​យ៉ាង ពេល​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ លោក​ Mike Pence ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ដោយ​បាន​ចាត់​ទុក​ថា​ មេដឹកនាំ​ផ្ដាច់ការ​ ​លោក​​ គីម ​ជុងអ៊ុង​ ប្រើប្រាស់​បុរស​រូប​នេះ​មក​ធ្វើ​ជា​ថ្នូរ​ក្នុង​ការ​ចរ​ចារ​ជាមួយ​នឹង​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដែល​ប្រឆាំង​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Sputnik នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មេសា​នេះ​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣​ ម្សិលមិញ​ ទីក្រុង​ព្យុងយ៉ាង​បាន​ចាប់​ឃុំ​ខ្លួន​បុរស​រូប​ឈ្មោះ​ Tony អាយុ​៥០​ឆ្នាំ​ជា​បុគ្គលិក​ផ្ដល់​ជំនួយ​ជនជាតិ​អាមេរិក​ និង​ជា​អតីត​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នៅ​ចិន​ និង​កូរ៉េ​ផង​ ដោយ​ការ​ចាប់​ខ្លួន​នេះ​ គឺ​ចំ​ពេល​ដែល​អាមេរិក​បង្កើន​កម្លាំង​ទ័ព​នៅ​កូរ៉េខាងត្បូង​ ប្រុង​វាយប្រហារ​កម្ទេច​រោងចក្រ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor