Sponsor
Pisey

ព្រះរាជ​ប្រកាស​មួយ​ធ្វើ​ឡើង​នៅ​រាជវាំង ​ទីក្រុង​​បាងកក​ ប្រទេស​ថៃ​ នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨​ ខែ​មេសា​ ឆ្នាំ​២០១៧​ បាន​ប្រកាស​ជា​សាធារណ​ថា​ ព្រះ​សព​របស់​អតីត​ព្រះមហាក្សត្រ​ថៃ​ ព្រះ​បាទ​ ភូមិបុល​ អាប់​ឌុល​យ៉ាដេត​ នឹង​ត្រូវ​ប្រារព្ធ​ព្រះរាជ​ពិធី​បូជា​ នៅ​ថ្ងៃ​ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ ​ដែល​ត្រូវ​បាន​តម្ដល់​ទុក​អស់​រយៈ​ពេល​ ១​ឆ្នាំ​ និង​១៣​ថ្ងៃ​ បន្ទាប់​ពី​ព្រះ​អង្គ​សោយ​ទិវង្គត​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ទីក្រុង​បាងកក។ នេះ​បើ​តាម​​​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ ថៃ​ kapook។

ការ​សម្រេច​បូជា​ព្រះមហាក្សត្រ​ខាង​លើ​នេះ​ គឺ​សម​ស្រប​ទៅ​តាម​សេចក្ដី​ប្រកាស​​របស់​រាជរដ្ឋាភិបាល​ថៃ​ ដែល​ធ្លាប់​បាន​ទាមទារ​ឲ្យ​តម្កល់​ទុក​ព្រះ​សព​របស់​ព្រះអង្គ​ក្នុង​រាជវាំង​រយៈពេល​មួយ​ឆ្នាំ​ ទើប​អាច​ប្រារព្ធ​ពិធី​បូជា​បាន​ ហើយ​ក្រោយ​មក​ព្រះ​រាជ​ពិធី​ដ៏​ធំ​ជា​ផ្លូវ​ការ​នៃ​ការ​ឡើង​​គ្រង​រាជ្យ​សម្បត្តិ​របស់​ស្ដេច​អង្គ​ថ្មី ក៏​នឹង​ត្រូវ​រៀប​ចំ​ឡើង​បន្ទាប់​គ្នា​ផង​ដែរ។

គួរ​រម្លឹក​ផង​ដែរ​ថា ​អតីត​ព្រះមហាក្សត្រ​ថៃ​ ព្រះបាទ ភូមិបុល ​អាប់ឌុលយ៉ាដេត បាន​សោយ​ព្រះ​ទិវង្គត​ក្នុង​ជន្មាយុ​ ៨៨​ព្រះ​វស្សា ​នៅ​ថ្ងៃ​ទី​១៣​ ខែ​តុលា​ ឆ្នាំ​២០១៦​ ដោយសារ​ប្រឈួន​​រ៉ាំរ៉ៃ​អស់រយៈពេល​​ជា​ច្រើន​ឆ្នាំ​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor