Sponsor
Pisey

មន្ទីរ​បញ្ចកោណ​របស់​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី​ម៉ាក​ TU-៩៥ ចំនួន​ ២គ្រឿង​ បាន​ហោះ​ចូល​ដែន​អាកាស​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ​ Alaska ដែល​ត្រូវ​បាន​ទប់ស្កាត់​ដោយ​យន្ត​ហោះ​ចម្បាំង​របស់​អាមេរិក​សេរី​ទំនើប​ឈ្មោះ​ US F-២២​។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ CNN។

មន្ត្រី​យោធា​អាមេរិក​ម្នាក់​ បាន​និយាយ​ប្រាប់​ថា​ "ប្រទេស​មួយ​នេះ​កំពុង​បញ្ចេញ​អំណាច​របស់​ខ្លួន​ ដោយ​បញ្ជា​យន្ត​ហោះ​យោធា​ខ្នាត​ធំ​ហោះ​ចូល​​ ១៦០គីឡូ​ម៉ែត្រ​ ពី​កោះ​ Kodiak ឆ្ពោះ​ទៅ​តំបន់​ការពារ​ដែន​អាកាស​ Alaskan​ ដោយ​មិន​បាន​ផ្ដល់​ព័ត៌មាន​ទុក​ជា​មុន​"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រធានាធិបតី​លោក​ Donald Trump ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​សេតវិមាន​ថា​ "ឥឡូវ​នេះ​យើង​មិន​អាច​ទទួល​យក​ការ​រួម​បញ្ចូល​ជា​មួយ​នឹង​រុស្ស៊ី​បាន​ឡើយ​ ពីព្រោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ឃ្លាត​ឆ្ងាយ​" ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor