
ខេត្តពោធិ៍សាត់ ៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ និងប្រជាការពារភូមិ កាលពីវេលាម៉ោង២០ និង៤៨នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បានព័ទ្ធចាប់ក្មេងទំនើងចំនួន ២ក្រុម សរុបចំនួន ១០នាក់ ទាំងមានរបួសស្នាមហើមមុខ ហើមមាត់រៀងៗខ្លួន នៅត្រង់ចំណុចក្នុងបរិវេណ (វត្តពោធិ៍រង្សី) ស្ថិតក្នុងនិគម ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ រួចបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកបាកាន បន្តនីតិវិធីទាំងយប់ បន្ទាប់ពីពួកគេអុកឡុក(វាយតប់)គ្នាក្នុងវង់រាំកម្សាន្តកម្ដ(វត្តពោធិ៍រង្សី) ។
នគរបាលរដ្ឋបាលស្វាយដូនកែវបានឲ្យដឹងនាព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះថា ក្មេងនើងចំនួន ២ក្រុម មានគ្នាសរុបចំនួន ១០នាក់ ដែលកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិឃាត់ចាប់ខ្លួនបញ្ជួនអធិការដ្ឋានដើម្បីបន្តនីតិវិធីនេះ ។កម្មវិធីខាងលើនេះដោយសារអ្នកស្រុកអ្នកភូមិសំណូមពរឲ្យដាក់ធុងបាសលេងកម្សាន្ត ១យប់ទៀត ហើយក៍ជាយប់ចុងក្រោយនោះដែរ មូលហេតុជាបឋមការដែលផ្ទុះហឹង្សានេះឡើងដោយសារការស្រវឹងដូចគ្នា អ្នកខ្លះលើកឡើងថាមុនដំបូងប្រឡែងគ្នានោះទេ ដោយភាគ្គីម្ខាងក្រៀកករភាគ្គីម្ខាងទៀតបែបលេងសើច ខណៈនោះបក្ខពួកម្ខាងឃើញស្មានតែវាយមែនទែនក៍ផ្ទុះរឿងកើតឡើងប្រាវតែម្តង ប៉ុន្តែសំណាងដែរព្រោះកម្មវិធីនេះមានមនុស្សតិចតួច ធ្វើឲ្យកម្លាំងគ្រប់គ្រងស្ថានភាពបាន និងឃាត់ខ្លួនបានទាំងសង់ខាង(ទាំងអស់)តែម្តង។
ដោយឡែក៖ លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងនាព្រឹកដដែលនេះដែរថា បញ្ហាខាងលើសមត្ថកិច្ចរបស់លោកកំពុងធ្វើការនៅឡើយ មិនទាន់ដឹងយ៉ាងណានៅឡើយនោះដែរ៕ ដោយ រី ភារិទ្ធិ










