
បរទេស: ប្រទេសរុស្ស៊ីបានដាក់បង្ហាញមូលដ្ឋានកម្លាំងទ័ពថ្មីប្រចាំតំបន់អាក់ទិក ដែលអាចអោយយោធាចំនួន១៥០នាក់ឈរជើង និងអាចរក្សាទុកយន្តហោះចម្បាំងនុយក្លេអ៊ែរបានទៀតផង។ ទាហានទាំងអស់អាចរស់នៅក្នុងអាកាសធាតុក្រោមសូន្យ បានដល់ ១៨ ខែ នៅក្នុងបន្ទាយនេះ។
មូលដ្ឋានទាហាននេះត្រូវបានសាងសង់ឡើងជារាងបីជ្រុង លាបព័ណ៌តំណាងអោយទង់ជាតិរុស្សី (ក្រហម, ស, នឹងខៀវ)។ វាត្រូវបានគេសាងសងឡើងនៅ តំបន់ត្រជាក់ ដាច់ស្រយ៉ាលក្នុងដី Alexandra នៃ Franz Josef Archipelago។




ថ្មីៗនេះផ្នែកមួយចំនួននៃមូលដ្ឋានកងទ័ពរបស់រុស្សីក្នុងតំបន់អាក់ទិក ត្រូវបានដាក់បង្ហាញជាសាធារណៈ ក៏ប៉ុន្តែក៏មានផ្នែកខ្លះត្រូវបានរក្សាទុកជាការសំងាត់ដ៏ដែរ។ បន្ទាយនេះត្រូវបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃយោធារបស់រុស្សី ហើយវាជាកន្លែងដែលសំបូរទៅដោយធនធានប្រេង និងឧស្ម័ន ដែលមានតម្លៃរហូតដល់ទៅ 29 Trillion ដុល្លា។
យោងតាមសារព័ត៌មាន Moscow Time បានឲ្យដឹងថា នៅខាងក្នុងនៃបន្ទាយនេះមាន រោងកុន, កន្លែងវាយកូនបាល់, និងបន្ទប់ទំនើបៗជាច្រើនទៀត ហើយបន្តិចទៀតនឹងមានបន្ទប់សិល្បះសម្រាប់ទាហានទៀតផង។





មន្ត្រីរបស់រុស្សីម្នាក់បានប្រាប់អោយដឹងថានៅថ្ងៃអនាគតពួកយើងនឹងសាងសង់បន្ទាយយន្តហោះចម្បាំង MiG-13 ឬ SU-34 សម្រាប់ការពារបាញ់ទម្លាប់គ្រាប់បែកខ្នាតធំ។ ហើយដើម្បីប្រកួតប្រជែងផ្នែកនុយក្លេអ៊ែរជាមួយអាមេរិក ចិន កាណាដា និងន័រវេស រុស្សីនឹងកសាងនាវាបាញ់នុយក្លេអ៊ែរនៅថ្ងៃអនាគត។
ទស្សនាវីដេអូនៃបន្ទាយទាហានរុស្សីខាងក្រោមនេះ:
កំរងរូបភាពនៃមូលដ្ឋានទ័ពរបស់ប្រទេសរុស្សីនៅអាក់ទិក















ផ្ដល់សិទ្ធដោយ៖Fullmoon-news