Sponsor
Pisey

សិល្បៈ ៖ រឿងរ៉ាវ​ ឈិន សុធារី​ តាម​ទាន់​លោក​ សុវណ្ណ មករា ​នាំ​ស្រី​ក្មេង​ឡើង​ផ្ទះ​សំណាក់​មិនទាន់​រសាត់​ឆ្ងាយ​ពី​អារម្មណ៍​ទស្សនិកជន​ផង​ ពេល​នេះ​គ្រួសារ​អ្នក​សិល្បៈ​មួយ​គូ​នេះ​ជួប​រឿង​អាប់អួ​បន្ត​ទៀត​ហើយ​ ខណៈ​ដែល​លោក​ សុវណ្ណ មករា​ បាន​ចេញ​សារ​សុំទោស​ប្រពន្ធ​ ដោយ​លោក​សម្រេចចិត្ត​ដើរ​ចេញ​ពី​ជីវិត​ប្រពន្ធ​  ព្រោះ​គោល​បំណង​ចង់​ឲ្យ​ភរិយា​មាន​គូ​ជីវិត​ថ្មី​ ហើយ​លោក​បន្ត​ដើរ​ពាលា​អាវាសែ​។

នេះ​គឺ​ជា​សារ​របស់​លោក​ សុវណ្ណ​ មករា​ ដែល ​Kqube.net ​ចំលង​មក​ទាំង​ស្រុង​ "ជូន​ធារី​អតីត​ឧត្ដម​ភរិយា​បង​ បង​ទទួល​ស្គាល់​ថា​បង​មិនមែន​ជា​ប្ដី​ល្អ​ មិនមែន​ជា​ឪពុក​ល្អ​ទេ​ បង​ក្រីក្រ​ហើយ​ថែម​ទាំង​ផឹក​ស៊ី​ មាន​ស្រី​ញី​ក្រៅ​ផ្ទះ​ទៀត ​តែ​អូន​មិន​ដែល​ខឹង​យក​ទោស​អូស​ដំណើរ​នឹង​បង​ឡើយ​ អូន​ថែម​ទាំង​នៅ​តែ​ស្រលាញ់​បង​ដដែល​ កំហុស​បង​គរ​ដូច​ភ្នំ​ខ្សាច់​ បង​ពិត​ជា​ខ្មាស​អៀន​អូន​ណាស់ ​គឺ​ខ្មាស​រហូត​ ដល់​ថ្នាក់​បង​ត្រូវ​តែ​ចាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​អូន​ជា​ដាច់​ខាត​ ដើម្បី​ឲ្យ​អូន​មាន​អនាគត​ត្រចះត្រចង់​លើ​វិថី​ជីវិត​ថ្មី​នៃ​អូន​ចុះ ​ចំណែក​បង​វិញ​សូម​បន្ត​ជីវិត​ពាលា​ដូច​សព្វ​ថ្ងៃ​របស់​បង​បន្ត​ទៀត​ ចំណែក​កូន​ប្រុស​ស្រី​យើង​ទាំង​ពីរ​ បង​សូម​ចូល​រួម​អាហារ​កិច្ច​ចិញ្ចឹម​បីបាច់​រហូត​ដល់​កូន​យើង​ធំ​អាច​ចិញ្ចឹម​ជីវិត​ពួក​គេ​ដោយ​ខ្លួន​បាន​ និស្ស័យ​ស្នេហ៍​យើង​ដល់​វេលា​ដែល​ត្រូវ​តែ​ចប់​ហើយ​អូន​ គឺ​ចប់​ដោយ​ស្នាម​ញញឹម​ ចប់​ដោយ​សន្តិភាព​ យើង​អាច​រាប់​គ្នា​ជា​បង​ប្អូន​បាន​ណា​អូន​ ....៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor