Sponsor
Pisey

​រាជធានី​ភ្នំពេញ​៖ អ្នក​លក់​ម៉ាំ​ម្នាក់​ហៅ​ឈ្មោះខ្លួន​ឯង​ថា​​ បូរ៉ា​ម៉ាំ ​​និង​ដែល​ត្រូវ​បាន​ គេ​ស្គាល់​ជា​អ្នក​ធ្វើ​ម៉ាំ​លក់​និង​ចែក​ចាយ​បន្ត​ឲ្យ​អ្នក​លក់​ម៉ាំ​ល្ហុង​​សម័យ​ថ្មី ​តុប​តែង​ខ្លួន​​ដូច​តារា​​អម​ជាមួយ​វែន​តា​ធំៗ ​និង​ធុង​បាស​មួយ​ ដើរ​លក់​​ស្ទើរ​ពេញ​រាជធានី​ភ្នំពេញ​នោះ​​​​ បាន​កើត​ទុក​មិន​សុខ​ចិត្ត​ជាមួយ​អ្នក​ទារ​ផាស៊ី​នៅ​ ក្រុង​រណប​កោះ​ពេជ្រ​ថា ទារ​ថ្លៃ​ចូល​លក់​កប់​ក្លោង​ក្នុង​មួយ​ម៉ូតូ។​

រូបភាព

​​​​​​​ការ​ទារ​យ៉ាង​ច្រើន​​​នោះ​ដែល​បុរស​ម្នាក់​នេះ​បាន​អះអាង​ថា​ អ្នក​យក​​ផា​ស៊ី​ថ្លៃ​ចូល​លក់​ម៉ាំ​ល្ហុង​នៅ​កោះ​ពេជ្រ​បាន​ទារ​ពី​ពួកគេ​ក្នុង​មួយ​ម៉ូតូ​ ៣០ ដុល្លារ ស្មើនឹង ​១២​ម៉ឺន​រៀល​ ខណៈ​ក្នុង​ម៉ូតូ​ៗ​របស់​ពួក​គេ​មាន​ត្រឹម​៧០​ទៅ​១០០​កញ្ចប់​ បើ​អាច​លក់​អស់​ ពួកគេ​អាច​ទទួល​បាន​ត្រឹម​តែ​ ១២​-១៣​ ម៉ឺន​រៀល​ប៉ុណ្ណោះ។

ដូច្នេះ​ថា​តើ​ បើ​ពួកគេ​ចង់​ចូល​លក់​នៅ​កោះ​ពេជ្រ​ត្រូវ​​ឲ្យ​លុយ​ពី​ការ​លក់​ទៅ​អ្នក​យក​ផាស៊ី​ទាំង​អស់​ឬ​យ៉ាង​ណា​?​ បើ​​​ឲ្យ​ទៅ​ទាំងអស់ តើ​ពួក​គាត់​បាន​អ្វី​មក​វិញ​ ដើម្បី​បង់​ផ្ទះ​​ជួល​និង​ទ្រង់​សេដ្ឋកិច្ច​គ្រួសារ? យ៉ាង​ណា​មិញ​ចង់​ដឹង​ច្បាស់ ​សូម​​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor