
កេនយ៉ា៖ រឿងដ៏ហួសចិត្តស្ដ្រីម្នាក់ក្បត់និងប្ដីដោយមានមិត្តប្រុសទៅឡើងសណ្ឋាគារ ជាអកុសលពេលរួមភេទស្រាប់តែជាប់ប្រភេទបុរសនោះ មិនអាចដករួចមានរយៈពេលរាប់ម៉ោង រហូតដល់ស្រែកហៅអ្នកបម្រើក្នុងសណ្ឋាគារអោយជួយ។
បន្ទាប់ពីមានការជួយជ្រុំជ្រែងពីអ្នកបម្រើក្នុងសណ្ឋាគារយ៉ាងយូរ ក៏នៅតែមិនអាចជួយពួកគេបានធ្វើអោយស្ត្រីរូបនោះមានការឈឺចាប់យ៉ាងខ្លាំង ដល់ស្រែកយំទៀតផង ទើបអ្នកគ្រប់គ្រងសណ្ឋាគារសម្រេចចិត្តបញ្ជូនពួកគេទាំងពីរនាក់ដាក់តាមរទេះឈើលើដងផ្លូវទៅមន្ទីរពេទ្យដើម្បីទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត។
វីដេអូមួយបានបង្ហាញពីបុរសស្ត្រី នៅតែជាប់គាំងជាមួយគ្នា, ត្រូវបានបញ្ជូនតាមបណ្តោយផ្លូវនៅលើរទេះកង់ឈើទៅកាន់មន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងនៅប្រទេសកេនយ៉ាខណ:នាងនោះមិនបង្ហាញមុខរបស់នាងទេគឺគ្របដណ្តប់ជាមួយភួយលើគ្រែខណៈដែលពេលនោះមានមហាជនរាប់រយនាក់កំពុងតែចោមរោមថតវីដេអូ និងសើចចំអកឡកឡឺយ។
បុរសនោះបាននិយាយថា គាត់បានរួមភេទនៅក្នុងសណ្ឋាគារមួយឈ្មោះថា «ការរុករករ៉ែ-អ៊ីន» គាត់និយាយថា មិនអាចដកចេញពីគូស្នេហ៍របស់គាត់បានទេ។ ខណៈដែលនាងមានការឈឺចុកចាប់យ៉ាងខ្លាំងដោយសារតែស្ថានភាពនេះហើយដូច្នេះពួកគាត់ក៏ស្រែកឱ្យគេជួយតែម្ដង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកេនយ៉ា បានរៀបរបថា ពួកគេមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ ហើយការជាប់គាំងនេះមិនមែនជាការជាប់គាំងដោយធម្មជាតិនោះដែរ វាគឺជាថ្នាំម្យ៉ាងដែលទើបបង្កើតថ្មី នៅពេលរួបភេទ មុនពេលបន្សាបវានិងរឹបដោយសាច់ដុំខាងក្នុងរបស់ស្ត្រី , ដែលប្ដីលួចប្រើដាក់អោយប្រពន្ធបរិភោគ ដើម្បីចាប់ស្ត្រីជាប្រពន្ធដែលក្បត់ចិត្តតែប៉ុណ្ណោះ៕ ដោយ៖ (អ៊ង នី)