
ខេត្តត្បូងឃ្មុំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីរសៀល ថ្ងៃទី៣ខែមេសាឆ្នាំ២០១៧ វេលាម៉ោង១.១៥នាទី នៅចំណុចផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយរថយន្តវីគូរ ពណ៌ស មានស្លាកលេខ រដ្ឋ 10 2.0242 បើកបរដោយមន្ត្រីក្រសួងគយម្នាក់ បានបើកក្នុងល្បឿនលឿន ទៅបុកនិងរថយន្តម៉ាកវីគូរ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2P5896 សំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិត។

ប្រជាពលរដ្ឋបានរិះគន់ដល់មន្ត្រីក្រសួងគយថា អាងខ្លួនជាមន្ត្រីគយ យកអំណាចមក គំរាមហើយក្របួច ក.អាវ ជនរងគ្រោះ រកវាយតប់ថែមទៀត។ ប្រជាពលរដ្ឋ បានសំណូមពរដល់ មន្ត្រី ទាំងអស់ កុំយក អំណាចមកគំរាមកំហែង ដល់ប្រជាពលរដ្ឋក្រីក្រ៕ ដោយ ឆវ័ន្ន




ផ្ដល់សិទ្ធិដោយ៖VD7News.com