Sponsor
Pisey

ភ្នំពេញ៖ កាលពីវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី១០ ខែមេសាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ នៅចំណុចមុខមន្ទីរពេទ្យរុស្សី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ។ មុខសញ្ញាកាប់ប្លន់យ៉ាងសកម្មក្នុងទឹកដីខណ្ឌចំការមនមួយក្រុម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបាន ២នាក់ភ្លាមៗ។

ទី១មានឈ្មោះ ចាន់ សូរិយា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើករថយន្តដឹកថ្មស្នាក់នៅច្បារអំពៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ជនសង្ស័យទី២ឈ្មោះ វ៉ាន់ សុីលាង ភេទប្រុស អាយុ២០ឆ្នាំ សិស្សស្នាក់នៅផ្ទះជួលម្តុំផ្សារដើមថ្កូវខណ្ឌចំការមន។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នានរបស់ខ្លួន ស្រាប់តែលេចជនសង្ស័យមួយក្រុម ជិះម៉ូតូ៤គ្រឿង ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកបានហៅឲ្យ ឈប់តែក្រុមជនសង្ស័យមិនព្រមឈប់ទេ ថែមទាំងបានដកដាវសាំម៉ូរ៉ៃបម្រុងកាប់សមត្ថកិច្ចទៀតក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងម៉ូតូមួយគ្រឿងម៉ាកឡែតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 1BZ-4712 ផងដែរ ចំណែកក្រុមជនសង្ស័យផ្សេងទៀតនាំគ្នាជិះម៉ូតូគេចខ្លួនបាត់សម្រោលតែមង្ត។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបញ្ជូនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ (សុវណ្ណ​)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor