ខេត្តកំពង់ធំ ៖ មានអគ្គីភ័យបានឆាបឆេះផ្ទះល្វែង១ខ្នងអស់ទាំងស្រុងឃើញតែផេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅមុននេះបន្តិច ក្នុងហេតុការឆេះភ្លាមៗនោះដែរ គេឃើញវត្តមានមន្ត្រីកងរាជអាវុធហត្ថស្រុកស្ទោងទៅដល់មុនគេ បន្ទាបកមកគេឃើញលោកមេឃុំនឹងមេបុស្តិ៍កំពង់ចិនត្បូងទៅដល់ផងដែរ ដើម្បីត្រួតពិនិត្យស្ថានភាពភ្លើងឆេះនោះដែរ ។
យោងតាមប្រភពសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ អគ្គីភ័យឆាបឆេះផ្ទះ១ល្វែងនេះបន្តិចន្តួចតែប៉ុណ្ណោះ គឺបណ្ដាលមកពីការដាំបាយធ្វេសប្រហេស លុះបាយជិតឆ្អិនទើបម្ដាយបានដេញកូនឲ្យទៅរោចភ្លើងបាយ ទើបបណ្ដាលឲ្យធ្លាក់រងើកភ្លើងមកលើក្តា ក្រោយមកក៏ឆេះតែតែម្ដង។
ចំណែកផ្ទះដែលត្រូវអគ្គីភ័យបានឆាបឆេះអស់ទាំងស្រុងនោះនៅពីម៉ោង៩:២០ នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ធ្វើឡើងអំពីឈើប្រកស័ង្កសីមានទំហំ ០៥ម គុណ នឹង៨ម ស្ថិតនៅចំណុចភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នៅមិនឆ្ងាយពីទីតាំងអធិការដ្ឋាននគបាលស្រុកស្ទោងនោះឡើយតែពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ឡានពន្លត់អគ្គីភ័យដែលក្រសួងហាផ្ទៃជំនួយឲ្យមកនគបាលស្រុកស្ទោងនោះ ហេតុអ្វីមិនជួយពន្លត់ផ្ទះដែលឆេះនោះផង? ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ករឲ្យមានការឆេះនេះ គឺបណ្តាលមកពីភ្លើងដាំបាយពិតប្រាកដមែន តែមិនបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ គ្រាន់តែខូចខាតដូចជាអង្ក១០០គឺឡូ ស្រូវ២តោន ប្រាក់១២០០០០០រ ខ្សែដៃប្លាទិន១ខ្សែតំល្លៃ ៨០០០០០៛ នឹងកង់១គ្រឿង រួមទាំងសម្ភារៈផ្សេងៗជាច្រើនទៀត សរុប ៣៨០០០០០៛ប៉ុណ្ណោះ ៕ ដោយ ពៅ ប៊ុនថន


