កាលពីប៉ុន្មាននាទីមុននេះ យោងតាមគណនីហ្វេសប៊ុកលោកពូ ប៊ុន រឿន ប្រុសស្អាតជ្រោយចង្វារ បានបង្ហោះទាក់ទងនឹង ការផ្លាស់ទីលំនៅរបស់លោក រិន សាវេត ទៅរស់នៅក្នុងគេហដ្ឋានថ្មីទាំងយប់តែម្ដង ដើម្បីរង់ចាំថ្ងៃស្អែកចាប់ផ្ដើមប្រារព្វពិធីឡើងគេហដ្ឋានថ្មី។ ខាងក្រោមនេះជាការរៀបរាប់របស់លោកពូ៖
សូមគោរពជំរាបជូនដំណឹងដល់បងប្អូនទាំងអស់ បងប្រុស រិន សាវេត និងកូនកំសត់ ព្រមទាំងក្រុមគ្រួសារ បានរេីចេញពីផ្ទះជួល មករស់នៅផ្ទះថ្មីស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ហេីយ មុននេះបន្តិច !!!
លោក ឃ្លាំង ហួត បានបញ្ជូនកំលាំងសណ្ដាប់ធ្នាប់ទៅជួយរេីនិងលេីកឥវ៉ាន់ ពីផ្ទះជួលដេីម្បីដឹកមកដាក់នៅផ្ទះថ្មី ហេីយនិងសូត្រមន្តឡេីងផ្ទះថ្មី នៅថ្ងៃស្អែកនេះវេលាម៉ោង 3:00 រសៀល សូមគោរពអញ្ជេីញបងប្អូនទូទាំងប្រទេស មេត្តាចូលរួមអបអរ ទាំងអស់គ្នាកុំបីខាន 🙏🙏🙏🙏










