Sponsor
Pisey

ចម្ងាយត្រឹមតែ២០គីឡូម៉ែត្រពីខេត្តកំពង់ធំសោះ ហេតុអ្វីបានជាសាលារៀនមួយនេះកម្សត់យ៉ាងហ្នឹង? សូមបងប្អូនជួយចែករំលែកបន្តផងដើម្បីចែករំលែកព័ត៌មានទៅកាន់ថ្នាក់ដឹកនាំបានឃើញផង នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mss Rachana Na បានរៀបរាប់ថា៖

ពួកយើងខ្លះបានរៀននៅសាលាថ្ម ​មានកៅអីអង្គុយស្រួល ហើយនៅតែមិនចង់មករៀន! ចុះមើលក្មេងៗទាំងនេះ សាលារៀនមួយនេះ វាគួរអោយខ្លោចចិត្តដែរ ! កូនសិស្សត្រូវ ដើរកាត់ភក់មករៀន រៀនអង្គុយផ្ទាល់ដី ដូចនៅព្រៃចឹង! គ្រូបង្រៀនជាគ្រូស្ម័ក្រចិត្តបង្រៀន មិនទទួលកំរៃ!

សាលាមួយនេះ ឈ្មោះ បឯមសិក្សាព្រះស្នែងភូមិខ្សាច់ជីរោះ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចំងាយប្រហែល 20 KM ពីទីរួមខេត្តកំពង់ធំ! សូមសប្បុរសជនដែលមានទឹកចិត្ត ជួយសង្គមយើងទាំងអស់គ្នា អាចជាសម្គារៈសិក្សាសម្រាប់សិស្ស សម្រាប់គ្រូ ឬតុទូកៅអីដែលចាស់ៗ អាចប្រើប្រាស់បាន!

ទាក់ទងមកខឬ លោកគ្រូ សួង គីមលី លេខទូស័ព្ទ 097 82 71 32 ដែលគាត់ជាអ្នកបង្រៀននៅទីនោះផ្ទាល់!អាចទាក់ខ្ញុំក៏បាន នេ រចនា078864441 ថ្ងៃស្អែក ក្រុម ទឹកចិត្តនិស្សិត និងយកសម្តារៈសិក្សាសម្រាប់កូនសិស្សទៅចែកសាលាមួយនេះ។ ពួកយើងនឹងនៅតែរងចាំ និងទទួលជានិច្ចនៅជំនួយរបស់សម្បុរសជន! សូមចូលទាំងអស់គ្នាម្នាក់បន្តិចៗ ដើម្បីសង្គមយើង!

សារ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor