Sponsor
Pisey

ស្រុកកៀនស្វាយ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញនិងម៉ូតូកើតហេតុថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង២:០០នាទី នៅចំណុចកើតហេតុមុខផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ឌុច ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកណាហ្គា មានទីលំនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជនរងគ្រោះខាងម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។មូលហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងដូចខាងលើជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក់គប់ជ្រុងC70ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ(1N.8298)ចេញពីធ្វើការងារដើម្បីត្រឡប់មកផ្ទះនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលមកវិញ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាជាមួយរថយន្ដប្រភេទដឹកទំនិញ១គ្រឿងម៉ាក់HINOពណ៌សពាក់ស្លាកភ្នំពេញ(3D.9292)ទិញដៅបញ្ច្រាស់គ្នា(អ្នកបើករថយន្ដមិនស្គាល់អត្តសញ្ញាណ)បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូជាប់នៅក្រោមរថយន្ដអូសប្រហែល១០០ម៉ែត្រទើបអ្នកបើករថយន្ដឈប់រួចរត់គេចខ្លួនបាត់តែម្ដង។

បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រឺឯវត្ថុតាងរថយន្ដ និងម៉ូតូផ្នែកជំនាញកំពុងធ្វើការវាស់វែងដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ ដកស្រង់​ពី៖​ PAGE.ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​.កែសម្រួល​ដោយ​៖ ទុយ ហ៊ួត​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor