Sponsor
By Pisey

ខេត្តក្រចេះ ៖ បេីយោងតាមសេចក្ដីរាយបឋមពីគណៈកម្មការនឹងប្រជាពលរដ្ឋជាចំណុះជេីងវត្តរលៀកបានឲ្យដឹងថានៅថ្ងៃ០៨វេលាម៉ោងជាង៩យប់មានករណីឃាតកម្មប្លន់ដោយប្រើអាវុធបាញ់ចំនួន០៦គ្រាប់ទៅលេីព្រះចៅអធិការវត្តព្រះនាម ស៊ុំ ស៊ីថា (ហៅចាប) ត្រូវចំនួន០២គ្រប់ ក្រោយពីបានឮស្នូរ កាំងភ្លើងនៅពេលនោះក៏បានផ្អើលឈូរឆរមកដល់ប្រជាពលរដ្ឋនិង ពុទ្ធបរិស័ទ​ក្នុងភូមិ តែមិនហ៊ានចូលជួយទេ ពីព្រោះក្រុមចោមានគ្នាចំនួន៥នាក់ប្រេីកាំភ្លើងគ្រប់ដៃទេីបណ្ដាលឲ្យលោក សុគត់តែម្ដងព្រោះពេលវេលានោះជាងកន្លះម៉ោងដែលប្រជាពលរដ្ឋមិនហ៊ានចូលជួយ។ឯពួកក្រុមចោរបន្ទាប់ពីប្រម៉ូលរបស់ដែលគេត្រូវការរួច គេចខ្លួនចូលព្រៃបាត់ដោយសុវត្ថភាព។

សមត្ថបានប្រាប់ថា ទ្រព្យសម្បត្តិនឹង ទំហុំនៃការខូចខាតបាត់បង់នោះមិនទាន់ដឹងនៅឡេីយទេពីព្រោះ មិនដឹងថាលោកមានរបស់មានតម្លៃ អ្វីខ្លះទេ។

នៅព្រឹកថ្ងៃទី០៩មេសា២០១៧ភ្នាក់ងារយេីងបានទាក់ទងទៅលោកអធិការស្រុកឆ្លូងដេីម្បីសួបញ្ជាក់ អំពីហេតុការណ៍នេះតែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕ ដោយ៖ (សារឿន)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor