Sponsor
Pisey

ខេត្តបាត់ដំបង៖ យោងតាមកម្លាំងអាវុធហត្ថបានឲ្យដឹងថា នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

មានការរៀបចំពិសារភោជនីយអាហារពិធីបុណ្យបច្ច័យបួនមួយ ដែលម្ចាស់កម្មវិធីបុណ្យនោះមានឈ្មោះ មាន ប៊ុន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅចំណុចខាងលើ ហើយកម្មវិធីបុណ្យខាងលើបានរៀបចំមានមុខម្ហូបចំនួន ០៥ មុខ :១. ឆាមឹកម្រេចខ្ចី២. ញាំគ្រប់មុខ៣. មាន់ទឹម៤. សម្លរម្ជូរសាច់គោ៥. បង្អែមសៀម ។មុខម្ហូបខាងលើនេះរៀបចំដោយម្ហូបការយីហោ លឹម ឈន់ ទួលតាឯក ចំណែកភេសជ្ជះជាទឹកក្រូច និងទឹកផ្លែឈើ ម្ចាស់កម្មវិធីបុណ្យបានកំម៉ង់ទិញពីហាងហាក់ ស្រ៊ី ទល់មុខផ្សាររោងចក្រ ។

រហូតដល់ម៉ោងប្រមាណ ១៦និង០០ នាទី ថ្ងៃខែឆ្នាំដដែល ក្រោយចេញពីហូបអាហារក្នុងរោងបុណ្យរួចមក ក៏ស្រាប់តែមានមនុស្សចំនួន ៣៤ នាក់ ក្នុងនោះស្រី ២០ នាក់ បានប្រកាច់ ក្អួតចង្កោរ ដែលមានឈ្មោះដូចខាងក្រោម:

១-ឈ្មោះ មើម ហ៊ីង ភេទប្រុស អាយុ ៥៨ ឆ្នាំ ។

២-ឈ្មោះ ឈឺន ឆេរ៉ា ភេទប្រុស អាយុ ១០ ឆ្នាំ ។

៣-ឈ្មោះ ឌី រស្មី ភេទប្រុស អាយុ ០៧ ឆ្នាំ ។

៤-ឈ្មោះ ភាន់ វឌ្ឍនា ភេទប្រុស អាយុ ០៣ ឆ្នាំ ។

៥-ឈ្មោះ ឌី ហ្សា ភេទប្រុស អាយុ ០៨ ឆ្នាំ ។

៦-ឈ្មោះ ឡុង លីដា ភេទប្រុស អាយុ ០៧ ឆ្នាំ ។

៧-ឈ្មោះ រើន សំណាង ភេទស្រី អាយុ ២៩ ឆ្នាំ ។

៨-ឈ្មោះ សាំង ណាអូមី ភេទស្រី អាយុ ០៣ ឆ្នាំ ។

៩-ឈ្មោះ រី រតនះ ភេទស្រី អាយុ ១២ ឆ្នាំ ។

១០-ឈ្មោះ សំអាង ឧត្តម ភេទប្រុស អាយុ ១២ ឆ្នាំ ។

១១-ឈ្មោះ នួន ប៊ុនលាប ភេទប្រុស អាយុ ០៨ ឆ្នាំ ។

១២-ឈ្មោះ រើន ចាន់ណា ភេទស្រី អាយុ ១៣ ឆ្នាំ ។

១៣-ឈ្មោះ ពាញ គឹមហាង ភេទស្រី អាយុ ០៥ ឆ្នាំ ។

១៤-ឈ្មោះ ខា សុខឌី ភេទប្រុស អាយុ ០៦ ខែ ។

១៥-ឈ្មោះ រើត សារ៉ុម ភេទស្រី អាយុ១៧ ឆ្នាំ ។

១៦-ឈ្មោះ រើត ភក្តី ភេទប្រុស អាយុ ១៤ ឆ្នាំ ។

១៧-ឈ្មោះ ចិន្តា វិជ្ជរ៉ា ភេទស្រី អាយុ ០៦ ឆ្នាំ ។

១៨-ឈ្មោះ គុណ លីណា ភេទស្រី អាយុ ១៤ ឆ្នាំ ។

១៩-ឈ្មោះ បុល ជីវី ភេទស្រី អាយុ ០៨ ឆ្នាំ ។

២០-ឈ្មោះ បុល គីវ៉ាន់ ភេទប្រុស អាយុ ០៨ ឆ្នាំ ។

២១-ឈ្មោះ ថា សារឿត ភេទប្រុស អាយុ ១៤ ឆ្នាំ ។

២២-ឈ្មោះ នួន ចាន់លីតា ភេទស្រី អាយុ ១៤ ឆ្នាំ ។

២៣-ឈ្មោះ នួន ចាន់លីហ្សា ភេទស្រី អាយុ ១២ ឆ្នាំ ។

២៤-ឈ្មោះ សុខ ឌី ភេទប្រុស អាយុ ០៦ ខែ ។

២៥-ឈ្មោះ គង់ អ៊ូច ភេទស្រី អាយុ ៧៥ ឆ្នាំ ។

២៦-ឈ្មោះ សំរឹទ្ធ ចរនី ភេទស្រី អាយុ ១០ ឆ្នាំ ។

២៧-ឈ្មោះ ឈុន លីធីវីន ភេទស្រី អាយុ ០៦ ឆ្នាំ ។

២៨-ឈ្មោះ សុបិន្ត សក្កណា ភេទស្រី អាយុ ០៧ ឆ្នាំ ។

២៩-ឈ្មោះ ផន ផាត ភេទប្រុស អាយុ ០៥ ឆ្នាំ ។

៣០-ឈ្មោះ ធិន ណាក់ ភេទស្រី អាយុ ០៣ ឆ្នាំ ។

៣១-ឈ្មោះ មុត សាប៉ុល ភេទស្រី អាយុ ០៣ ឆ្នាំ ។

៣២-ឈ្មោះ អឿន ឆាអេម ភេទស្រី អាយុ ០៥ ឆ្នាំ។

៣៣-ឈ្មោះ សឺត វិសាល ភេទស្រី អាយុ ០៥ ឆ្នាំ។

៣៤-ឈ្មោះ យឺន ម៉ារ៉ាណា ភេទស្រី អាយុ ០៥ ឆ្នាំ ។

-រហូតដល់វេលាម៉ោងប្រមាណ ១៨:០០ នាទី ថ្ងៃខែឆ្នាំដដែល ក្រោយពីទទួលបានព័ត៌មានរួចមក កម្លាំងយើងបានចុះសហការជាមួយក្រុមគ្រូពេទ្យ ចុះធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានចំនួន ០៥ នាក់ ។ករណីខាងលើមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។

រហូតដល់វេលាម៉ោង ០៧:៣០ នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះដែលបានពុលអាហារខាងលើមិនបណ្តាលឲ្យរងគ្រោះដល់អាយុជីវិតឡើយ៕ ដោយ៖ (ឥទ្ធិពល​)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor