Sponsor
Pisey

ខេត្តកណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​បណ្តាល​ឲ្យ មនុស្ស​ប្រុស​ស្រី២នាក់ រងរបួស​ធ្ងន់​ស្រាល ដោយសារ​រថយន្ត បើក​បុក​ពេញ​មួយ​ទំហឹង ខណៈ​កំពុង​ជិះ​ម៉ូតូ ។ ហេតុការណ៍​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦និង៣០នាទី​ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ២៤-២៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ស្ថិត​ក្នុងភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-2573 បើកបរ​ដោយ​ឈ្មោះ អ៊ឹម ហ៊ឺ​ន ភេទ​ប្រុស អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ខាងលិច ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ។ ភាគី​រងគ្រោះ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1S-6877 បើកបរ​ដោយ​ឈ្មោះ ពុំ ពិសិដ្ឋ ភេទ​ប្រុស អាយុ២៤ឆ្នាំ (រងរបួស​ស្រាល) និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ឡា​ច ចុ​ម ភេទ​ស្រី អាយុ៦៨ឆ្នាំ (រងរបួស​ធ្ងន់) រស់នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ជាមួយគ្នា។

ប្រភព​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ សាក្សី​បានឃើញ រថយន្ត​បង្ក​បើកបរ តាម​បណ្តោយ​ផ្លូវលំ ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​បាន​បត់​ឡើង ទៅលើ​ផ្លូវជាតិ​លេខ២ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ ដែល​កំពុង​ជិះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដួល​បោក​ទៅលើ​ផ្លូវជាតិ​ធ្វើ​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​តែម្តង ។

ក្រោយពី​មាន​ហេតុការណ៍ កើតឡើង អ្នកបើកបរ​រថយន្ត រួមជាមួយ​មធ្យោបាយ ពាក់ព័ន្ធ​ទាំង២គ្រឿង  ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ។ ចំណែកឯ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ឃុំ​សៀមរាប ៕ ដោយ VD7

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor