ទាហានកុម្ម៉ង់ដូ ថៃ ៦ នាក់ ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់មួយក្នុងខេត្ត ណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេស ពេលដែលរថយន្តរបស់ពួកគេកំពុងបើកបរនៅលើផ្លូវ ហើយក្រុមឧទ្ទាមបានបាញ់ប្រហារភ្លាមៗ ។
ខេត្តទាំង ៣ នៅភាគខាងត្បូងប្រទេស មានខេត្ត យ៉ាឡា ណារ៉ាធីវ៉ាត់ និង ប៉ាថានី ជាកន្លែងមានអ្នកកាន់សាសនាឥស្លាមរស់នៅច្រើន និងជាកន្លែងមានអំពើហិង្សាបង្កឡើងដោយក្រុមបំបែករដ្ឋ ដែលបានសម្លាប់មនុស្សជាង ៦៨០០ នាក់ ចាប់តាំងពីឆ្នាំ ២០០៤ ។
ការវាយឆ្មក់របស់ក្រុមបំបែកខ្លួន ធ្វើឡើងមួយថ្ងៃមុនពេលខួបរំឭកការបង្ហូរឈាមធ្វើឡើងដោយទាហានទៅលើវិហារឥស្លាមក្នុងឆ្នាំ ២០០៤ សម្លាប់សមាជិកក្រុមបះបោរ ៣២ នាក់ និងជាមូលហេតុដែលធ្វើឲ្យសកម្មភាពរបស់ក្រុមបះបោរកើនឡើងកាន់តែខ្លាំង ។
ជីវពលតែងបង្កើនការវាយប្រហារអំឡុងពេលខួបរំឭកថ្ងៃបង្ហូរឈាម និងក្នុងព្រឹត្តិការណ៍សំខាន់ៗផ្សេងៗទៀត ។ ក្រុមបដិវត្ត BRN កាលពីដើមខែ មេសា ក្រុមឧទ្ទាមបានបដិសេធការពិភាក្សាសន្តិភាព ដែលរៀបចំដោយរបបយោធា ។
