
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតចូលមកដល់ហើយនៅសល់ប៉ុន្មានថ្ងៃទៅទៀតប៉ុណ្ណោះ។ ឱកាសបុណ្យចូលឆ្នាំថ្មី តើមានមិត្តអ្នកអាន ខេឃ្យូប ណាខ្លះមានបំណងចង់ទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីវប្បធម៌ប្រវត្តិសាស្ត្រដ៏មានសក្ដានុពលទេសចរណ៍នាខេត្តសៀមរាបមួយនេះ?
ប្រសិនជាមានគម្រោងចង់ទៅលេងកម្សាន្តនោះ តោះ!មកមើលទាំងអស់គ្នានូវវិធីសំខាន់ក្នុងរយៈពេល៣ថ្ងៃនេះ ដើម្បីដឹងថា មានអ្វីកម្មវិធីពិសេសអ្វីខ្លះ? ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តនេះមានកម្មវិធីធំចំនួន១១ ដែលរួមមាន៖
- ពិធីបួងសួងនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ទីតាំង៖ ក្ដារបែនប្រាសាទអង្គរវត្ត
- ពិធីទទួលទេវតា ម៉ោង៣និង១២នាទី នៅព្រឹកថ្ងៃទី១៤ ខែមេសាទីតាំង៖ ក្តារបែនប្រាសាទបាយ័ន
- ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទីតាំងខាងជើងប្រាសាទបាយ័ន
- ទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត ម៉ោង៤រសៀល ថ្ងៃទី១៤ ខែមេសា (១៥០០នាក់ចូលរួម)
- កម្មវិធីមហោស្រពសិល្បៈវប្បធម៌បុរាណ
- ទៅវត្តនិងវាលុកចេតិយ ទីតាំង៖ វត្តខាងត្បូងប្រាសាទអង្គរវត្ត
- កម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ត នៅល្ងាចថ្ងៃទី១៥ មេសា
- កម្មវិធីល្ខោនខោល (យប់ថ្ងៃទី១៥មេសា នៅលានជល់ដំរី)
- ការប្រកួតអុកចត្រង្គ (មុខអង្គរថ្ងៃទី១៦មេសា)
- ពិធីស្រង់ព្រះ (នៅលានជល់ដំរីថ្ងៃទី១៦មេសា)
- កម្មវិធីតន្ត្រីអង្គរសង្ក្រាន្ត នៅលានជល់ដំរីថ្ងៃទី១៦ ខែមេសា
សូមបញ្ជាក់ផងដែរថា បើតាមឯកឧត្ដម សំហេង បុរស ប្រធានប្រតិបត្តិព្រឹត្តិការណ៍អង្គរបានឲ្យដឹងថា ព្រឹត្តិការណ៍អង្គររបស់កម្ពុជាបច្ចុប្បន្នបានជាប់ជាក្នុងចំណោមព្រឹត្តិការណ៍៥០ ដែលធំជាងគេរបស់អាស៊ាន។
យ៉ាងមិញសម្រាប់ព័ត៌មានលម្អិត សូមទស្សនាផែនទីនិងវីដេអូខាងក្រោមនេះ៖


