Sponsor
Pisey

ទំនាយ​ថ្ងៃ​មហា​សង្ក្រាន្ត​៖ ​ថ្ងៃ​ចូលឆ្នាំ​ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទំនាយ​ថា ឆ្នាំ​នេះ ស្រូវ អង្ករ សណ្ដែក ល្ង ផល​ដំណាំ​ទាំង​ឡាយ​បាន​ផល​បរិបូរណ៍​ទឹក​ភ្លៀង​ព្យុះ​ច្រើន​ ប៉ុន្តែ​នឹង​ចាញ់​កូន​ខ្ចី​ កូន​តូច។ កើត​មាន​រោគ​ឈឺ​ភ្នែក​ មនុស្ស​នឹង​ស្លាប់​ ព្រោះ​ជម្ងឺ​ច្រើន។

ទំនាយ​ថ្ងៃ​វ័នបត៖ ​ថ្ងៃ​កណ្ដាល​ត្រូវ​នឹង​ថ្ងៃ​ សៅរ៍​ ទំនាយ​ថា ឆ្នាំ​នេះ​ស្រូវ អង្ករ សណ្ដែក ល្ង ផលដំណាំ​ ត្រីសាច់ នឹង​មាន​តម្លៃ​ សមណៈ​ជិ​ព្រហ្មណ៍ នឹង​ក្តៅ​ក្រហាយចិត្ត​ច្រើន​ជា​អនេក។

ទំនាយ​ថ្ងៃ​ឡើង​ស័ក៖ ​ថ្ងៃ​ចុង​ក្រោយ​ត្រូវនឹង​ថ្ងៃ អាទិត្យ ទំនាយថា ឆ្នាំ​នេះ​ព្រះមហាក្សត្រ នឹង​រុង​រឿង​ដោយ​មាន​តេជានុភាព និង​មាន​ជ័យជំនៈ​លើ​ពពួក​សត្រូវ​គ្រប់​ទិសានុទិស​ ទោះ​បី​ប្រទេស​ធ្លាក់​ក្នុង​យុទ្ធ​សង្គ្រាម នឹង​បច្ចាមិតត្រ​យ៉ាង​ណាមិញ​ នឹង​មាន​ជ័យជំនៈ​គ្រប់​ពេល​វេលា។

គួរ​រម្លឹក​ថា ការ​កំណត់​ប្រតិទិន​សម្រាប់​ឆ្នាំ​រកា នព្វស័ក ព.ស ២៥៦១​នេះ​ដែរ ជា​ឆ្នាំ​ប្រក្រតី​មាស ប្រក្រតី​វរៈ ប្រក្រតី​សុទិន។ ខែ​ចន្ទ​គតិ​មាន​ចំនួន​ ១២​ខែ ​ថ្ងៃ​ក្នុង​ចន្ទ​គតិ​មាន​ចំនួន​ ៣៦៥​ថ្ងៃ ដោយ​ខែ​ជេស្ឋ​មាន​ចំនួន​ ២៩ថ្ងៃ ​ជា​ខែ​ធម្មតា​។ ​ថ្ងៃ​ក្នុង​ឆ្នាំ​សុរិយ​គតិ​មាន​ចំនួន​៣៦៥​ថ្ងៃ​​ដូច​គ្នា​ ដោយ​ខែ​កុម្ភៈ​ ក្នុង​ឆ្នាំ​២០១៧​ មាន​ចំនួន​ ២៨​ថ្ងៃ​។

ចំពោះ​ការ​ចូល​ព្រះ​វស្សា​ក្នុង​ឆ្នាំ​នេះ​ នៅ​ថ្ងៃ​អាទិត្យ​ ១​រោច​ខែ​អាសាឍ​ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែ​កក្កដា គ.ស ២០១៧ ជា​វរៈ​ចូឡាធិក បាន​ប្ញក្ស​ ២០ តិថី ១៥ ជា​កាល​វស្សាន​រដូវ​ត្រូវ​តាម​គន្លង​ប្រពៃណី​ពី​បុរាណ​ ដែល​មាន​ព្រះ​អាទិត្យ​ ​ព្រះ​ចន្ទ ចរ​ជា​ប្រធាន​ត្រឹមត្រូវ​តាម​ចក្រ​រាសី ឲ្យ​បាន​ដឹង​កំណត់​ទ្វាទសមាស​ ទើប​ធ្វើ​ការ​សារពើ​បាន​ចម្រើន​នូវ​សិរី​សួស្តី​ជ័យ​មង្គល​​បរិបូរណ៍​ហោង​។

សូម​បញ្ជាក់​ថា ​ទំនាយ​ទាំង​នេះ​ ​ត្រូវ​បាន​ដក​ស្រង់​ពី​សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​រកា​នេះ ​របស់​ឯកឧត្តម អុឹម បុរិន្ទ អគ្គលេខាធិការ​រង ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ អន្តរជាតិ និង​ជា​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​ និង​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor