
ស្រុកលើកដែក៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកលើកដែក បានចូលរួមសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានបច្ចេកទេសក្រសួងមហាផ្ទៃ រាជធានីភ្នំពេញនិងការិយាល័យបច្ចេកទេស ខេត្តកណ្ដាល។
បានដំណើរការលើកសាកសពយកមកពិនិត្យសារឡើងវិញ ជាជំហ៊ានទី២ ដែលមានស្លាកស្នាមដាច់រយ៉ាស់ប្រវែង៥សម នៅត្រង់ចង្ការខាងស្ដាំ បាក់ឆ្អឹងចង្ការ។ផ្នែកក្បាលបែកលលាដផ្នែកខាងក្រោយជាច្រើនកន្លែងក្រៅពីនោះ ពុំមានស្លាកស្នាមអ្វីទៀតទេ។ក្រោយពីការពិនិត្យហេតុរួចក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានទទួលស្គាល់ថាសាកសពនេះពិតជាសាកសពឈ្មោះ ឡ ហ្វុង ដែលត្រូវជាបងជីដូនមួយបង្កើតរបស់ឈ្មោះ សឺ ជិនពៀវ(she zhenbiao)ដែលមានទីលំនៅស្នាក់ នៅបណ្ដោះអាសន្នភូមិអូរ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សពបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
បញ្ជាក់៖ សាកសពករណីនេះពាក់ព័ន្ធប្រជាពលរដ្ឋបានប្រទៈឃើញកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែក ធ្វើការពិនិត្យកោសល្យវិច័យ ស្លាកស្នាម និងបានប្រកាសរកអត្តសញ្ញាណ ជនរងគ្រោះរកបងប្អូនសាច់ញាតិ ។ ដកស្រង់ពី៖ PAGE.ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល.កែសម្រួលដោយ៖ ទុយ ហ៊ួត



