Sponsor
Pisey

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មនុស្សចំនួន១៦នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយរថយន្តម៉ាកសាំយ៉ុងមួយគ្រឿង បានបើកទៅបុករះនិងគល់ស្ពាននៅព្រំប្រទល់រវាងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ និងឃុំក្តុល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។លោក ឃួន ខន មេនគរប៉ុស្ត៍ក្ដុលបានអោយដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៍(ស)ពាក់ស្លាកលេខ(2AC.5741)មានដឹកមនុស្សជាច្រើនត្រឡប់មកពីលេងរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ហៅថា យ៉ោក បានបើកក្នុងល្បឿនយ៉ាងលឿននិងបានវ៉ាជែងរថយន្តជាច្រើនគ្រឿង លុះមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលអោយខេ្ទចរថយន្តមួយកំណាត់ផ្នែកខាងមុខ និងបណ្តាលអោយមនុស្សដែលជិះក្នុងរថយន្តរងរបួសធ្ងន់ស្រាល ចំនួន១៦នាក់រួចត្រូវបានដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ឃុំឈើតុំ ស្រុកក្រគរ និង មណ្ឌលសុខភាពឃុំក្តុលស្រុកទឹកផុស មានអ្នកខ្លះដឹកបន្តមកសង្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះទាំង១៦នាក់ ក្នុងនោះមានរបួស់ធ្ងន់ចំនួន៨នាក់ និងបាក់ជើង៤នាក់ មានកុមារ៣នាក់ ក្នុងនោះមានម្នាក់របួសធ្ងន់ សំណាងល្អមិនមានអ្នករងគ្រោះដល់អាយុជីវិតនោះទេ។ អ្នកដែលធ្វើដំណើរតាមរថយន្តខាងលើ នេះបានអោយដឹងថាអ្នករងគ្រោះទាំងអស់ជាអ្នករស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ពួកគាត់បានជួលរថយន្តគេជិះ ទៅលេងទឹកធ្លាក់ ច្រកល្អៀង ដែលមានអ្នកបើកបរឈ្មោះ ផល្លា។ រថយន្តបង្ករហេតុត្រូវបានយកទៅរក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពពីមន្ទីពេទ្យខេត្តបានអោយដឹងបន្ថែមទៀតថាក្នុងចំណោមអ្នករងរបួសធ្ងន់មាន៣នាក់ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯក្រុងភ្នំពេញផងដែរ ៕ ដោយ៖( រី ភារិទ្ធិ)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor