
កាលពីវេលាម៉ោង១១ ថ្ងៃត្រង់ទី ២៤ ខែ មេសា ឆ្នាំ២០១៧នេះ ក្មេងប្រុសម្នាក់ត្រូវបានម៉ូតូបុកឲ្យសន្លប់ធំ ពេលរូបគេចេញពីសាលាបឋមសិក្សាជម្ពូវន្ត ខណៈហេតុការណ៍គ្រោះថ្នាក់ក្បែរស្ពានអាកាសថ្មើរជើងនៅមុខវិទ្យាល័យនេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
យ៉ាងណាយ៉ាងណី កុមាររងគ្រោះមិនបានដឹងពីអត្តសញ្ញាណនោះទេ ហើយម៉ូតូបង្កក៏មិនបានដឹងនោះដែរដោយបើរត់គេចខ្លួនបាត់ស្រមោល។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលម៉ូតូបុក គេឃើញកុមារាខាងលើចេញពីសាលាបឋមសិក្សាជម្ពូវន្ត ធ្វើដំណើរទៅផ្ទះដោយឆ្លងកាត់ផ្លូវ បម្រុងឡើងស្ពានអាកាសថ្មើរជើងដែលមានទីតាំងនៅមុខវិទ្យាល័យជម្ពូវ័ន្ត។ ប៉ុន្តែឆ្លងថ្នល់មិនទាន់ផុតផងត្រូវម៉ូតូមុខឲ្យសន្លប់ធំតែម្ដង។

ក្រោយពេលកើតហេតុកុមារ រងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យតាមម៉ូតូ ខណៈហេតុការណ៍នេះធ្វើឲ្យប្រជាជនក្នុងតំបន់នោះ មានការរិះគន់យ៉ាងខ្លាំង។ ស្របពេលហេតុការណ៍កើតឡើងកាលពីព្រឹកថ្ងៃទី២៤នេះ ឯកឧត្តមអភិបាលក្រុងភ្នំពេញលោក ប៉ា សុជាតិវង្ស បានអញ្ជើញចុះពិនិត្យគម្រោងស្ពានអាកាស និងផ្លូវ នៅមុខសាលា ជម្ពូវន្តនេះផងដែរ។

