Sponsor
Pisey

ខេត្តព្រះវិហារ៖ បុរស២នាក់បានរង​ការបាញ់ប្រហារ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់កាលពីវេលា​ម៉ោង៧និង៤០នាទី​យប់ ថ្ងៃទី១០ មេសា ឆ្នាំ២០១៧នេះដែលស្ថិតនៅ​ភូមិ​ការ​ឡោ​ត ឃុំ​សង្កែ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ។

ប្រភពពីសមត្ថកិច្ចថា ជនរងគ្រោះ​ទី១-ឈ្មោះ វ៉ាន់ វ៉ៃ ភេទ​ប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​ជោគជ័យ ឃុំ​សង្កែរ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ រងរបួស​ធ្ងន់​ត្រង់​ចង្កេះ។ ទី២-ឈ្មោះ ឈុន រី ភេទ​ប្រុស អាយុ១៧ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ដូច​ជាមួយគ្នា រងរបួស​ចំ​គល់​ចង្កេះ និង​ឆ្អឹងជំនី​«ស្លាប់ភ្លាមនៅកន្លែង»។

សមត្ថកិច្ចបន្តថា ករណីនេះគឺ​បាញ់​ដោយ​អាវុធ(​កែឆ្នៃ)​ប្រភេទ( កា​ប៉ិន) បច្ចុប្បន្ន​ជនរងគ្រោះ​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់ ត្រូវ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ៕ ដោយ​៖ (ម៉ែន​ សុគន្ធា)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor